Man Utd នឹងមិនតវ៉ាចំពោះការបណ្តេញ Pogba ចេញអំឡុងពេលប្រកួតជាមួយ Arsenal ទេ

          កីឡាករ Paul Pogba នឹងអវត្តមានពី​ការ​ប្រកួត​ជាមួយ​ក្រុម​ Man Cityបន្ទាប់ពី​ក្លឹប Man Utd ​សម្រេច​មិន​តវ៉ា​នឹង​ការបណ្តេញ​កីឡាកររូបនេះចេញ​អំឡុង​ពេល​ប្រកួត​ជាមួយ​​​ Arsenal ។

          អាជ្ញាកណ្តាលលោក Ander Marriner បានលើក​កាតក្រហម​​បណ្តេញ​កីឡាករ​ Pogba ភ្លាមៗ​តែម្តង។

          Pogba ​ត្រូវ​បាន​បណ្តេញ​ដោយសារតែ​ជាន់ជើង​កីឡាករ Hector Bellerin ហើយ​កីឡាកររូបនេះនឹង​ខកខាន​ការប្រកួត​ជាមួយ​ City ព្រមទាំង​ការ​ប្រកួត​ជាមួយ​ក្រុម Bournemouth និង​ក្រុម West Ham ផងដែរ។

          កីឡាករ​ដែលមានតម្លៃខ្លួន​៨៩​លានផោន​រូបនេះនឹង​អនុវត្តបម្រាម​មិន​ឲ្យ​លេង​៣ប្រកួត​ ដោយ​ចាប់​ផ្តើម​ពីការ​ប្រកួត​ជាមួយ City នេះទៅ៕

adverise with khmeread