បុរសបីនាក់វាយដំរីសាហាវឃោរឃៅបំផុត រហូតបាក់ជើងម្ខាង

វីដេអូគួរឱ្យរន្ធត់មួយបង្ហាញពីដំរីមួយក្បាលត្រូវគេវាយដំយ៉ាងសាហាវឃោឃៅដោយអ្នកចាប់បង្ខាំងឥណ្ឌា ដែលធ្វើការឱ្យក្រុមហ៊ុនដឹកអ្នកទេសចរ។

ដំរីនោះយើងអាចមើលឃើញមានជើងម្ខាងចងនឹងច្រវ៉ាក់ទៅនឹងដើមឈើ ខណៈដែលបុរសបីនាក់កំពុងវាយដំជាមួយនឹងដែករហូតបាក់ជើងម្ខាង។

ដំរីនោះបានដួលទៅនឹងដីដោយការឈឺចាប់បំផុត ហើយការវាយប្រហារនោះគឺដើម្បីឱ្យដំរីមួយក្បាលនោះដឹងថានរណាខ្លាំងជាង បន្ទាប់ពីរដូវបង្កាត់ពូជ។

នាយកប្រតិបត្តិ STAE លោក Duncan McNair បានប្រាប់ទៅវេបសាយ Dailymail ថា "វាគឺជាវីដេអូដ៏ឃោរឃៅបំផុតក្នុងប្រទេសឥណ្ឌាថតដោយអ្នកគាំទ្រអង្គការ STAE ដើម្បីរំលឹកថាដំរីនឹងទៅរកញី អំឡុងពេលរដូវបង្កាត់ពូជ ព្រោះអ័រម៉ូនសិច Testosterone នឹងឡើងខ្ពស់ទប់មិនជាប់ឡើយ"៕


adverise with khmeread