ស្រាបៀរថៃហ្គ័របានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវីធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៧

រាជធានីភ្នំពេញ៖ កាលពីថ្ងៃ ៤ ខែធ្នូ  ឆ្នាំ ២០១៧ នៅសណ្ឋាគារ សូហ្វីតែល ស្រាបៀរថៃហ្គ័របានរៀប​ចំកម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនដល់គូស្វាមីភរិយាថ្មីទាំងអស់​ដែល​បាន​ជាវស្រា​បៀរថៃហ្គ័រ សម្រាប់​ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីថ្នាក់​គ្រប់គ្រងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ គូស្វាមីភរិយាថ្មីដែលបានឈ្នះរង្វាន់ចំនួន ១០ គូ  ភ្ញៀវកិត្តិយស  និងអ្នកសារព័ត៌មានជាច្រើន។

ការប្រគល់រង្វាន់ផ្តាច់ព្រ័ត្រនេះក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧ របស់ស្រាបៀរថៃហ្គ័រ រួមមាន​រង្វាន់ធំ រថយន្តស៊េរីទំនើប AUDI Q5 ឆ្នាំ ២០១៦ ដ៏ថ្មីសន្លាងចំនួន១ រង្វាន់ទូរសព័្ទ  iPhone7 ចំនួន២រង្វាន់ ទូរទស្សន៍ Smart TV ចំនួន២រង្វាន់ និងទូរទឹកកក ចំនួន៥រង្វាន់  ដែលបានធ្វើការចាប់​រង្វាន់ទាំងនេះនៅ​ស្ថានីយ​ទូរ​ទស្សន៍ PNN ​កាលពីថ្ងៃទី ២៩ ខែតុលា  ឆ្នាំ ២០១៧ កន្លងមកនេះ។

លោក ឈឹម រិទ្ធី និងអ្នកស្រី អ៊ុន ណៃ ដែលគូស្វាមីភរិយាមហាសំណាង  ដែលបានឈ្នះរង្វាន់ធំរថយន្តស៊េរីទំនើប AUDI Q5 ឆ្នាំ ២០១៦ ដ៏ថ្មីសន្លាងមួយគ្រឿងពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័របានមានប្រសាសន៍ថា ពួកគាត់ទាំងពីរមានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលដឹងថាខ្លូនត្រូវរង្វាន់ធំពីស្រាបៀរថៃហ្គ័រ ហើយពួកគាត់បានបញ្ជាក់ថា ស្រាបៀរ ថៃហ្គ័រ ពិតជាបានប្រគល់រង្វាន់ជូនពួកគេ និងគូស្វាមីភរិយាថ្មីទាំងអស់ដែលបានឈ្នះរង្វាន់ពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័រពិតប្រាកដមែន។

គួររម្លឹកផងដែរថា ស្រាបៀរថៃហ្គ័រ គឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានលក់ច្រើនជាង៧០ ប្រទេសដែលកំពុងទទួល បានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និងពិភពលោកហើយជាពិសេស Tiger ជាស្រាបៀរដែលសក្តិសម បំផុតសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ។

សម្រាប់ឆ្នាំ ២០១៧-២០១៨ នេះ អតិថិជនដែលជាវស្រាបៀរ Tiger និង Tiger Crystal សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍លោកអ្នកនឹងទទួលបានការ ផ្ដល់ជូនរង្វាន់ភ្លាមៗជាច្រើនដូចជា សៀវភៅកត់ចំណងដៃ និងប៊ិច ដ៏ស្រស់ស្អាត អាវរងាគូសេ្នហ៍ កាបូបធ្វើដំណើរ និងសន្លឹកឆ្នោតផ្សងសំណាង ដើម្បីមានឱកាសឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅប្រទេសជប៉ុន។

ឆ្លុះបញ្ចាំងភាពអស្ចារ្យនៃអាពាហ៍ពិពាហ៍របស់អ្នកជាមួយស្រាបៀរ Tiger និងមានឱកាសឈ្នះដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅប្រទេសជប៉ុន ជាមួយបទពិសោធន៍ដ៏រំភើបរីករាយនៃការជិះស្គីទឹកកក រួមជាមួយទឹកប្រាក់១,៥០០ដុល្លារ ចំនួន១៥ រង្វាន់។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០១៨។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 011 222 400 ឬ011 333 500៕

ពិសាដោយការទទួលខុសត្រូវ។

adverise with khmeread