កំពុងបើកឡានសុខៗ រើជំងឺប្រកាច់ រេដៃចង្កូត បុករះស្លាប់ ២ នាក់ភ្លាមៗ និងបង្ករបួស ១៥ នាក់

មនុស្ស២នាក់បានស្លាប់និង១៥នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលបុរសអ្នកបើកបរអាយុ៤៤ឆ្នាំម្នាក់បានទទួលរងនូវជំងឺប្រកាច់ភ្លាមៗ ខណៈពេលដែលកំពុងបើកឡានដឹកទំនិញ ហើយបានបុកអ្នកជិះម៉ូតូច្រើននាក់ ដែលបានកំពុងដឹកសិស្សទៅសាលារៀន នៅលើផ្លូវមួយនៅខេត្តប៉ាត់តាយ៉ាកាលពីព្រឹកថ្ងៃចន្ទទី៤ធ្នូ។ ប៉ូលិសនិងអ្នកជួយសង្គ្រោះត្រូវបានហៅទៅកន្លែងកើតហេតុនេះ។

ក្នុងហេតុការណ៍នេះ រថយន្តភីកអាប់នេះ និង ម៉ូតូជាច្រើនគ្រឿង បានខូចខាត ។

ប៉ូលិសបាននាំខ្លួនអ្នកបើកបរ ឈ្មោះ Akaradej Udomrat អាយុ៤៤ឆ្នាំនេះ ចេញពីកន្លែងកើតហេតុនេះ ខណៈដែលគាត់ត្រូវបានវាយដោយអ្នកដែលមានកំហឹង។​ គាត់បានប្រាប់ប៉ូលិសថា​គាត់មានជំងឺស្កន់។

ប៉ូលិសបានពិនិត្យមើលជាតិអាល់កុលនៅក្នុងខ្លួនរបស់គាត់ប៉ុន្តែលទ្ធផលគឺអវិជ្ជមាន។ ទោះយ៉ាងនេះក្តី លោក Akaradej Udomrat នឹងនៅតែប្រឈមនឹងការចោទប្រកាន់តាមផ្លូវច្បាប់៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16