រដ្ឋាភិបាលសៀរ៉ាឡេអូនលក់ដេញថ្លៃត្បូងពេជ្របានជាង៦លានដុល្លារនៅញូវយ៉ក ដើម្បីអភិវឌ្ឍភូមិក្រីក្ររបស់ខ្លួន

ត្បូងពេជ្រដ៏ធំមួយទម្ងន់៧០៩ការ៉ាត់ត្រូវបានលក់ដេញថ្លៃបាន ៦,៥ លានដុល្លារ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ។

ត្បូងពេជ្រនេះ ត្រូវបានជីករកឃើញនៅប្រទេសសៀរ៉ាឡេអូន។

លោក Laurence Graff ប្រធានក្រុមហ៊ុនលក់ពេជ្រ Graff Diamonds បានទិញយកត្បូងពេជ្រដ៏មានតម្លៃនេះក្នុងការដេញថ្លៃលក់កាលពីថ្ងៃចន្ទ ។ 

រដ្ឋាភិបាលសៀរ៉ាឡេអូនបានបដិសេធការលក់វាក្នុងតម្លៃ៧,៨លានដុល្លារ ក្នុងការលក់ដេញថ្លៃ កាលពីពេលមុននេះ។ ឥឡូវនេះ រដ្ឋាភិបាលសៀរ៉ាឡេអូន ត្រូវ​បានរំពឹងថានឹងប្រើប្រាស់លុយដែលបានមកពីការលក់ត្បូងពេជ្រនេះដើម្បីជួយអភិវឌ្ឍភូមិ Koryardu ដែលជាភូមិក្រីក្រជាងគេនៅប្រទេសនេះ៕

adverise with khmeread