adverise with khmeread 3152366000000578 0 image a 2 1455734115689

ក្រុមហ៊ុន​របស់​អង់គ្លេស​និង​ចិន​សហការគ្នា​ផលិត​រថយន្ត​ស្ព័​រ​ដើរ​ដោយ​អគ្គីសនី​សម្រាប់​រឿង​ជែ​ម​ស៍ បន​វគ្គ​បន្ទាប់​

​    ​ក្រុមហ៊ុន Aston Martin ឆាប់ៗ​នេះ​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​ដែល​មិន​ធ្លាប់​ឮឈ្មោះ​ពីមុន​គឺ​ក្រុមហ៊ុន Faraday Future ដើម្បី​ផលិត​កំពូល​រថយន្ត​អគ្គីសនី​។ 

​    ​ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បី​របស់​អង់គ្លេស ដែល​ល្បី​ដោយសារ​ក្លាយជា​ជម្រើស​យានយន្ត​របស់​ជែ​ម​ស៍ បន ថ្មីៗ​នេះ​បានប្រកាស​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Faraday Future គឺ​ក្រុមហ៊ុន LeEco របស់​ចិន​។ 

​    ​កិច្ចព្រមព្រៀង​នេះ​នឹង​ឃើញ​ក្រុមហ៊ុន​ទាំងនេះ​អភិវឌ្ឍ​នូវ​រថយន្ត​ស្ព័​រ​អគ្គីសនី​ប្រភេទ RapidE S ក្នុង​ឆ្នាំ​២០១៨ ជា​ប្រភេទ​រថយន្ត​គំរូ​ដែល​បានបង្ហាញ​កាលពី​ខែតុលា​ឆ្នាំមុន​។ 

​    ​ក្រុមហ៊ុន​ទាំងពីរ​និយាយថា ភាពជា​ដៃគូ​នេះ​ក៏​អាច​នាំទៅដល់​ការបង្កើត​រថយន្ត​អគ្គីសនី​ផ្សេងទៀត​ជាមួយ​ក្រុមហ៊ុន Faraday Future ដែល​បាន​និយាយ​ផងដែរ​ថា ខ្លួន​នឹង​បង្ហាញ​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ "​ឆាប់ៗ​ខាងមុខនេះ​"​។ 

​     កាលពី​ខែ​មុន ក្រុមហ៊ុន Faraday Future បានបង្ហាញ​គំរូ​រថយន្ត​អគ្គីសនី​ឈ្មោះថា FFZero1 ដែល​មើលទៅ​ស្រដៀង​នឹង​រថយន្ត Corvette ច្របាច់​ចូលគ្នា​ជាមួយ​រថយន្ត​មនុស្ស​ប្រចៀវ Batmobile​។ 

​    ​ប៉ុន្តែ​ក្រុម​អ្នកជំនាញ​ខាង​ឧស្សាហកម្ម​រថយន្ត​មួយចំនួន​បាន​លើកឡើងថា​រថយន្ត​នេះ "​មិនអាច​ធ្វើទៅ​បានទេ​" ហើយ​ទំនង​មិនអាច​ប្រែ​ក្លាយទៅជា​ផលិតផល​ពិតប្រាកដ​នោះឡើយ​។ 

​    ​រឿងនេះ​អាច​នឹងមាន​ការផ្លាស់ប្តូ​រ​ជាមួយនឹង​កិច្ចព្រមព្រៀង ដែល​បង្ហាញ​ពី​ការ​រឹតចំណង​ដៃគូ​ដ៏​ជ្រាលជ្រៅ​រវាង​បច្ចេកវិជ្ជា និង​ឧ​ស្សហកម្ម​រថយន្ត​មួយ​នេះ​។ 

​    ​ថ្លែង​មកកាន់​វេ​ប​សាយ DailyMail.com កាលពី​ខែ​មុន ប្រធាន​ផ្នែក​រចនា​ម៉ូដ​របស់​ក្រុមហ៊ុន Faraday Future លោក រី​ឆាត គីម បាន​និយាយថា ក្រុមហ៊ុន​បច្ចុប្បន្នកំពុង​ធ្វើតេស្ត​រថយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ និង​បាន​និយាយថា រថយន្ត​នេះ​នឹងត្រូវ​បង្ហាញ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះហើយ​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់