អាការៈ ៤ យ៉ាងបង្ហាញថា រាងកាយរបស់អ្នកកំពុងផ្ទុកទៅដោយជាតិពុល

អ្នកប្រហែលធ្លាប់អានអត្ថបទអំពីវិធីបណ្ដេញជាតិពុលនៅក្នុងរាងកាយពីមុនរួចទៅហើយ។ ប៉ុន្ដែធ្វើយ៉ាងណាទើបដឹងថារាងកាយរបស់អ្នកមានជាតិពុល?

ខាងក្រោមនេះគឺជារោគសញ្ញាទាំង ៤ បង្ហាញថារាងកាយរបស់អ្នកមានជាតិពុល។

១. ចូលបន្ទប់ទឹកញឹកញាប់
ចូលបន្ទប់ទឹកញឹកញាប់ មានន័យថារាងកាយរបស់អ្នកពេញទៅដោយជាតិពុល។ ដោយជាតិពុលត្រូវការបញ្ចេញតាមរយៈទឹកនោម ហើយប្រសិនបើវាច្រើននោះគឺអ្នកនឹងត្រូវនោមញឹកញាប់។

២. មាត់មានក្លិនអាក្រក់
កាកសំណល់អាហារនិងបាក់តេរីក្នុងមាត់ គឺបង្កឱ្យមានក្លិនមាត់។ ប៉ុន្ដែពេលខ្លះវាបង្កឡើងដោយជាតិពុលក្នុងប្រព័ន្ធរំលាយអាហារ និងថ្លើម ជាសរីរាង្គប្រើដើម្បីកម្ចាត់ជាតិពុល។

៣. ប្រតិកម្មទៅនឹងក្លិនក្រអូប
ប្រសិនបើច្រមុះរបស់អ្នកមានប្រតិកម្មជាមួយនឹងក្លិនផ្សែងបារី ទឹកអប់ និងរបស់ផ្សេងទៀត រាងកាយរបស់អ្នកសុទ្ធតែជាតិពុលហើយ។

៤. ពិបាកសម្រកទម្ងន់
មនុស្សជាច្រើនស្វែងរកវិធីសម្រកទម្ងន់គ្រប់វិធី តែមិនបានសម្រេច។ រឿងរ៉ាវពីក្រោយបញ្ហានេះគឺដោយសារតែជាតិពុលជាច្រើននៅក្នុងរាងកាយ។ អ្នកជំនាញបកស្រាយថា ជាតិពុលទាំងនោះបង្ខាំងកោសិកាខ្លាញ់ ទើបធ្វើឱ្យអ្នកពិបាកសម្រកទម្ងន់។ ផ្លូវដែលសម្រកទម្ងន់ទៅបាន គឺបរិភោគអាហារសុខភាព និងរស់នៅប្រកបដោយផាសុកភាព រួមទាំងធ្វើលំហាត់ប្រាណផងដែរ៕

adverise with khmeread