ប៉ូលិសខេត្តកំពង់ធំឃាត់ក្មេងស្ទាវ ៦ នាក់កាប់យុវជន ២ នាក់របួស

កំពង់ធំ ៖ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឃាត់ក្មេងស្ទាវ៦នាក់ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៦ល្ងាច តាមបញ្ជាលោក អ៊ិត សុធា ព្រះរាជ អាជ្ញាអមសាលាដំបូង ខេត្តកពង់ធំ ពាក់ពន្ធ័ករណីហិង្សាដោយចេតនាចាក់ និងកាប់បណ្ដាលឱ្យមានរបួសទៅលើជនគ្រោះ ០២ នាក់នៅចំណុចភូមិស្រោមដែក ឃុំបន្ទាយស្ទោង។

ប៉ូលិសនិយាយថា ជនសង្ស័យ១-ឈ្មោះ ឈាន់ សុវត្ថិ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិ រលួស ឃុំព្រះដំរី ស្រុក ស្ទោង  មុខរបររត់តាក់ស៊ី, ២-ឈ្មោះ ព្រុយ សាន់ ហៅ មុស ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិសៀមពាយ ឃុំ ព្រះដំរី ស្រុក ស្ទោង មុខរបរ សិស្ស, ៣-ឈ្មោះ ឌាន ធារៈ ភេទ ប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិកណ្ដោលចាស់ ឃុំព្រះដំរី ស្រុក ស្ទោង មុខរបរ សិស្ស, ៤-ឈ្មោះ ឆេង រ៉ាឆាន់ ភេទ ប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិសៀមពាយ ឃុំព្រះដំរី ស្រុកស្ទោង មុខរបរ សិស្ស, ៥-ឈ្មោះ ធីម សុថៃ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិ ជះ ឃុំព្រះដំរី ស្រុកស្ទោង មុខរបរ សិស្ស និង៦-ឈ្មោះ ហ៊ង ហាន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កសិករ។ 

ប៉ូលិសបន្តថា ការចាប់ខ្លួនពាក់ពន្ធ័ករណីហិង្សាដោយចេតនាចាក់ និងកាប់បណ្ដាលឱ្យមានរបួសទៅលើជនគ្រោះ០២ នាក់ គឺ១.ឈ្មោះ មឿន រុំ ភេទប្រុស អាយុ២៣ឆ្នាំ​ និង២.ឈ្មោះ ឃាង ខួច ភេទប្រុស អាយុ១៧ឆ្នាំ កាលពីថ្ងៃទី៤ ធ្នូ ២០១៧ ម៉ោង១០ និង១៥នាទី នៅភូមិស្រោមដែក ឃុំបន្ទាយស្ទោង។

បច្ចុប្បន្នត្រូវបានប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការតាមនីតិវិធី៕
 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16