ឃាត់បុរសម្នាក់កំពុងជក់ថ្នាំញៀនក្នុងដីឡូត៍ទំនេរមួយកន្លែង

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ព្រែកថ្មី បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវអាស៊ាន ភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី០៥ ធ្នូ ២០១៧ ម៉ោង១១យប់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ហ៊ុយ វ៉េ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅភូមិទួលគោក សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ។

ដកហូតបានវត្ថុតាងមាន ឧបករណ៍ជក់គ្រឿងញៀន០១កំប្លេ និងដែកកេះ០១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន ប៉ូលិសខណ្ឌច្បារអំពៅដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16