ឃាត់មនុស្ស២នាក់លួចទុយោបូមខ្សាច់ ៣ ដើមវាយជាបំណែកតូចៗលក់ឱ្យអេតចាយ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណី លួចទុយោរជ័រ កាលពីថ្ងៃទី០៥ ធ្នូ ២០១៧ ម៉ោង៤ល្ងាចនៅចំណុចការដ្ឋានបូមខ្សាច់ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ប៉ូលិសនិយាយថា ដើមបណ្តឹងឈ្មោះ ថៃ ឡុង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកការដ្ឋានបូមខ្សាច់ ស្នាក់នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។

ចំណែកឃាត់ខ្លួនជនសង្ស័យ ០២នាក់ គឺ១-ឈ្មោះ សំរិត ប៉ុណ្ណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និង២-ឈ្មោះ វុធ វត្ថា ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ។ ទាំង០២នាក់ ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា កាលពីថ្ងៃទី០៥ ធ្នូ ២០៧ ម៉ោង៤ល្ងាចជនសង្ស័យ០៤នាក់ ឈ្មោះសំរិត ប៉ុណ្ណា, ឈ្មោះ វុធ វត្ថា, ឈ្មោះ ចក់ រដ្ឋា និងឈ្មោះ អ៊ួង គ្រុយ បាននាំគ្នាលួចទុយោជ័របូមខ្សាច់០៣ដើម ពីចំណុចកើត ហេតុ រួចនាំគ្នាវាយបំបែកជាដុំតូចៗច្រកចូលក្នុងបាវ។ ពេលនោះក៏ត្រូវបានដើមបណ្តឹងឃើញ ឃាត់ខ្លួនបានជនសង្ស័យ០២នាក់ ឈ្មោះ សំរិត ប៉ុណ្ណា និងឈ្មោះ វុធ វត្ថា រួមនិងវត្ថុតាងយកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ ព្រែកថ្មី ចំណែកបក្ខពួក២នាក់ទៀត រត់គេចខ្លួនបាត់។

ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង០២នាក់រួច ជនសង្ស័យឈ្មោះ វុធ វត្ថា ជាអនីតិជនមានអាយុ១៣ឆ្នាំ ប៉ូលិសបានឱ្យអាណាព្យាបាលធ្វើលិខិតធានាឱ្យត្រលប់ទៅលំនៅដ្ឋានវិញ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16