ចាប់បានចោរឆក់កាបូប៣នាក់យកទៅធ្វើតេស្តមានសារធាតុញៀនក្នុងខ្លួនទាំងអស់

ភ្នំពេញ ៖ កម្លាំងប៉ូលិសផ្នែកខណ្ឌមានជ័យបានសហការជាមួយកម្លាំងប៉ូលិស​ប៉ុស្តិ៍រដ្ឋបាល​ស្ទឹងមានជ័យទី១ បាន​ស្រាវជ្រាវ ឃាត់​​ខ្លួន​ជនសង្ស័យចំនួន០៣នាក់ ជាបន្តបន្ទាប់កាលពីថ្ងៃទី០៥ ធ្នូ ២០១៧ វេលាម៉ោង០២រំលងអាធ្រាត្រ ពីបទឆក់យកកាបូបស្ពាយ។

​ប៉ូលិសនិយាយថា ជនសង្ស័យរួមមាន ១-ឈ្មោះ ចន រី ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដឹកសាច់គោ ទីលំ​នៅ​ផ្ទះជួល ផ្លូវលំ ភូមិ ឬស្សី២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន),​ ​២-ឈ្មោះ សោម ចាន់មុន្នី ហៅ ប៊ុននី ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ  មិនពិតប្រាកដ ទីលំ​នៅ​ផ្ទះគ្មានលេខ ផ្លូវលំ ភូមិ បុរីកម្មករ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) និង៣-ឈ្មោះ លី ប៊ុនលីម ហៅ ប៉េះ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ  មិនពិតប្រាកដ ទីលំ​នៅ​ផ្ទះគ្មានលេខ ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។

​ប៉ូលិសបន្តថា ជនសង្ស័យទាំង៣នាក់ខាងលើបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយកាលពីថ្ងៃទី០៥ ធ្នូ ២០១៧ វេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រ នៅចំណុច​មុខធនាគារអេស៊ីលីដា ផ្លូវមុន្នីរ៉េត ក្រុមទី០១ ភូមិ ទ្រា៣ សង្កាត់ ស្ទឹងមានជ័យ​ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ចំណែកជនរងគ្រោះឈ្មោះ នាង លាងឆេង ភេទ ស្រី អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ  ម្ចាស់ភោជនីយដ្ឋាន​ ទីលំ​នៅ​ផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ថ្មគោល សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​វត្ថុតាងចាប់យកបាន៖ កាបូបស្ពាយពណ៍ខ្មៅចំនួន០១ខាងក្នុងមានសម្ភារៈ,ទូរស័ព្ទ ដៃ០១គ្រឿងម៉ាកអាយ​ហ្វូនសិច​អេសផ្លើស, លុយខ្មែរ ១២០០០០រៀល, លុយដុល្លារ ៧០ ដុល្លារ (ជារបស់ជនរងគ្រោះ) និង ម៉ូតូចំនួន ០២ គ្រឿង ម៉ាកលែត ពណ៌ខៀវ ពាក់ស្លាក លេខ ភ្នំពេញ 1BY 5683 និង ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរី២០១៧  គ្មានស្លាកលេខ (ជារបស់​ជនសង្ស័យ)។

​បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

adverise with khmeread