ប៉ូលិសក្លាហាន ចេញមកទប់ឡានកុំឱ្យរអិលចុះស្ពានដោយដៃទទេ ដើម្បីសង្គ្រោះជីវិតអ្នកបើកបរគៀបជាប់ក្នុងរថយន្ត

ប៉ូលិសម្នាក់បានជួយឡានដឹកទំនិញមួយគ្រឿងពីការធ្លាក់ពីជម្រាលស្ពានដោយប្រើដៃទទេរបស់គាត់។ ទទ្ទឹមនឹងនោះ អ្នកបើកបរក្នុងរថយន្តជាប់នៅខាងក្នុងរថយន្តដែរ។

អ្នកបើកបររថយន្តនោះនិយាយថា "យើងនឹងមិនភ្ញាក់ផ្អើលឡើយ ប្រសិនបើប៉ូលិសនោះមកពី Kryton!"។

យោងតាមវេបសាយ Unilad អ្នកបើកបរបានជាប់នៅខាងក្នុងរថយន្ត នៅពេលប៉ូលិសឈ្មោះ PC Martin Willis មកដល់កន្លែងកើតហេតុក្នុងទីក្រុង Yorkshire។

ប៉ូលិសរូបនេះត្រូវបានគេយកមកនិយាយលើបណ្ដាញសង្គម ដោយសារភាពក្លាហាននិងការសង្គ្រោះមិនគួរឱ្យជឿរបស់គាត់។

ក្រៅពីល្បីក្នុងបណ្ដាញសង្គម រឿងរបស់គាត់ក៏ត្រូវបានចេញផ្សាយតាមវេបសាយផ្សេងៗផងដែរ៕

adverise with khmeread