adverise with khmeread Index

ប្រើ​កាំបិត​និង​ដាវ​កាប់​ប្រហារ​គ្នា​នៅ​ភ្នំពេញ​ចាប់ខ្លួនបាន​៧​នាក់​នៅ​សៀមរាប​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្តសៀមរាប បាន​បើក​ប្រតិបត្តិការ​រួមគ្នា តាម​ចាប់​ក្រុម​ក្មេង​ទំនើង​៧​នាក់ ដែល​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ម្នាក់ បណ្តាល​ឲ្យ​ដាច់​សាច់​ក្បាល​ទាំង​ដុំៗ កាលពីដើម​ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ជនសង្ស័យ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្តសៀមរាប ហើយ​បន្ត​តាម​ចាប់ខ្លួន​ជនដៃដល់​ជា​បក្ខពួក​៦​នាក់​ផ្សេងទៀត​។​

     មន្ត្រីប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង កាលពី​រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​ថា ជនដៃដល់​ទាំងនេះ​ត្រូវបាន​តាម​ចាប់ខ្លួន​ដល់​ខេត្តសៀមរាប ។​

    គួររំលឹកថា នៅ​រសៀល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦​កន្ក​ង​ទៅនេះ មាន​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ប្រើ​អាវុធ​មានកាំបិត និង​ដាវ​កែច្នៃ​និង​ដោយសារ​មាន​មនុស្ស​ច្រើន​នាក់ បាន​កាប់​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា កាប់​ម៉ូតូ​នៅ​ចំណុច​ហាង​តែ​គុជ​ហា​នី​មៀល ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រហែល​១៤​នាក់ និង​ម៉ូតូ​៥​គ្រឿង ។​

    បន្ទាប់ពី​មាន​សកម្មភាព​ដូចខាងលើ លោកស្នងការ និង​ស្នងការរង​ជា​ប្រធាន​កា​រិ​យាយ​កណ្តាល​ប៉ូលិស​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ បាន​បញ្ជា​ដឹកនាំ​ឲ្យ ការិយាល័យ ប៉ូលិស​ព្រហ្មទណ្ឌ​កំរិត​ស្រាល សហការ​ជាមួយ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន ស្រាវជ្រាវ​កំណត់​មុខសញ្ញា​នេះ​បាន ហើយ​ឈានទៅដល់​ការចាប់ខ្លួន​បានជា​បន្ត​បន្ទាប់​នៅ​ខេត្តសៀមរាប ដំបូង​បាន​ម្នាក់ ។​

    បន្ទាប់មក​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ប៉ូលិស​ការិយាល័យ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ ការិយាល័យ​ព្រ​ហ្ន​ទណ្ឌ​កំរិត​ស្រាល ខេត្តសៀមរាប បាន​ស្រាវជ្រាវ​កំណត់​មុខសញ្ញា ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ព្រាប ឡៃហេង អាយុ​១៧​ឆ្នាំ នៅ​ចំណុច​ផ្លូវលំ ភូមិ តាវៀន ក្រុមទី ១ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ ៣៦/២០១៦ ចុះ​ថ្ងៃទី ១៣ ខែកុម្ភៈ ២០១៦​។​

     ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ព្រាប ឡៃហេង បាន​សារភាពថា មាន​គ្នា​ជនសង្ស័យ​ប្រហែល​១៤ នាក់ ជិះ​ម៉ូតូ​៥​គ្រឿង ដែល​ធ្វើ​សកម្មភាព​ជាមួយ​ខ្លួន ហើយ​បាន​បន្ត​ឃាត់ខ្លួន​បាន​៦​នាក់ ដូចខាងក្រោម​ទី​១-​ឈ្មោះ លី ណា​ឃីម ហៅ​ឈឹម អាយុ​១៧​ឆ្នាំ ទី​២​ឈ្មោះ ម៉ន សំណាង ហៅ​ឡោះ អាយុ​១៧​ឆ្នាំ ទី​៣​ឈ្មោះ បាន ពិសិដ្ឋ អាយុ​២០​ឆ្នាំ ទី​ឈ្មោះ នួន រិ​ទ្ធិ​ដា​វីត ហៅ​អូ អាយុ​១៧​ឆ្នាំ ទី​៥​ឈ្មោះ មាន ស៊ុន​ហេង អាយុ​១៧​ឆ្នាំ និង​ទី​៦​ឈ្មោះ សូល រតនា​សំបូរ អាយុ​១៥​ឆ្នាំ​។​

     ចំណែក​ជនសង្ស័យ​៧​នាក់ ទៀត​បាន​រត់គេចខ្លួន​បាត់ ការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល​បានកំណត់​អត្តសញ្ញាណ​បាន​រួចហើយ​និង​កសាង​សំណុំរឿង និង​បញ្ជូន​ដើម្បី​ចាត់ការ​តាម​និតិ​វី​ធី ៕


 

adverise with khmeread

មតិយោបល់