អ្នកលេងហ្វេសប៊ុករិះគន់ចាស់ដៃលើអ្នកជិះឡានថ្លៃៗបញ្ច្រាស់ទិស ហើយចុចស៊ីភ្លេដេញអ្នកជិះស្របទិសនៅសន្ធរម៉ុក!

កាលពីថ្ងៃទី ៥ ធ្នូគណនីហ្វេសប៊ុកឈ្មោះ Ek Nimorl បានសម្ដែងការខកចិត្តជាខ្លាំងទៅលើរថយន្តជាច្រើនគ្រឿង ដែលបានបើកបញ្ច្រាសទិសផ្លូវបង្កឱ្យមានការកកស្ទះជាខ្លាំងនៅមុខហាង KFC ខាងលិចសន្ធរម៉ុក។

ក្នុងវីដេអូនោះយើងអាចមើលឃើញរថយន្តទំនើបជាច្រើនគ្រឿងបានជិះបញ្ច្រាស់ទិសរថយន្តមួយគ្រឿងទៀតដែលជិះស្របផ្លូវ។ រថយន្តទំនើបនោះមិនបានថយក្រោយវិញទេ ថែមទាំងចុចស៊ីភ្លេឱ្យរថយន្តដែលជិះស្របផ្លូវថយក្រោយទៀតផង។

គណនី Ek Nimorl បានសម្ដែងការខកចិត្តលើបណ្ដាញសង្គមយ៉ាងដូច្នេះថា "បើកបរ​មិនបង្កការកកស្ទះ​ គឺជាសីលធម៌របស់បណ្ឌិត​ បើកបរ​មិនចេះគិត​ គឺជាគំនិតជនពាល​ ។​ រូបភាព​រសៀល​ម្សិលមិញ​ នៅមុខ​KFC ខាលិចសន្ឋរម៉ុក សូម​ទស្សនា​និង​ស្តាប់មើលមានស្លាកលេខ​ របស់ខ្លួន​ឬ​ របស់អ្នកស្គាល់ជួយណែនាំគាត់ផង​ ទង្វើនេះថោកទាបណាស់​ ខ្ញុំសុំសរសើរ​ ទឹកចិត្ត​បងៗ​ ដែលបើកបរត្រូវច្បាប់​ សុខចិត្ត​ ថយក្រោយ​ បើកផ្លូវអោយពួកថោកទាប​បន្តដំណើរ​"។

មានអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិរិះគន់ទៅអ្នកជិះរថយន្តទំនើបទាំងនោះ ដែលខ្វះសុជីវធម៌ក្នុងការបើកបរផងដែរ៕


adverise with khmeread