ឡើងផ្ទះលួចទូរស័ព្ទពេលយប់, ព្រឹកឡើងប៉ូលិសវ៉ៃខ្នោះ២នាក់គេចខ្លួនម្នាក់

កណ្ដាល ៖ ប៉ូលិសស្រុកលើកដែកបានឃាត់ខ្លួនជនសង្ស័យ២នាក់នាថ្ងៃទី៥ ធ្នូ ២០១៧ ក្នុងករណីអំពើ លួចទូរស័ព្ទដៃនៅថ្ងៃទី០៤ ធ្នូ ២០១៧ វេលាចន្លោះម៉ោង១ទៅម៉ោង២រំលងអាធ្រាត្រនៅចំណុច ផ្ទះរបស់ជនរងគ្រោះឈ្មោះភោគ រតនា នៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ភោគ រតនា ភេទប្រុស អាយុ៤១ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅៗភូមិឃុំកើតហេតុខាងលើ។

ចំណែកជនសង្ស័យ០៣នាក់ គឺ១.ឈ្មោះ សុខ ឆាងឈុន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត មានទីលំនៅៗភូមិឃុំកើតហេតុខាងលើ (ឃាត់ខ្លួន), ២.ឈ្មោះ កុច សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ មានទីលំនៅៗភូមិឃុំកើតហេតុខាងលើ (ឃាត់ខ្លួន) និង៣.ឈ្មោះ បូរី ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅៗភូមិឃុំកើតហេតុជាមួយគ្នា (គេចខ្លួន)។

វត្ថុតាងចាប់យក ១.ទូរស័ព្ទដៃម៉ាក iPhone5 ពណ៌ ទឹកមាស០១, ២.ទូរស័ព្ទដៃ ម៉ាក iPhone6 ពណ៌ទឹកមាស បិទស្កត់ពីក្រោយពណ៌ក្រហមឈាមជ្រូក០១។

ប៉ូលិសបន្តថា នៅថ្ងៃទី០៣.១២.២០១៧ វេលាម៉ោង៨យប់រហូតដល់ ម៉ោង១២អាធ្រាត្រ ជនរងគ្រោះឈ្មោះ ភោគ រតនា និងប្រពន្ធបានអង្គុយមើលទូរទស្សន៍រួចហើយក៏ នាំគ្នាចូលទៅដេក។ លុះមកដល់ចន្លោះម៉ោង១ទៅម៉ោង២រំលងអាធ្រាត្រចូលថ្ងៃទី០៤.១២.២០១៧ មានជនមិនស្គាល់មុខចូលតាមទ្វារក្រោយមកលួចយកទូរស័ព្ទដៃ ០២គ្រឿងចេញទៅបាត់ តែខ្លួនមិនបានចាប់អារម្មណ៍។ 

លុះមកដល់ម៉ោងប្រហែល៥ និង៣៥នាទីទៀបភ្លឺ ទើបឈ្មោះ សិទ្ធិ មុន្នី ដែលត្រូវជាកូនរបស់ ភោគ រតនា ឃើញទ្វារផ្ទះខាងក្រោយបើកចំហរហើយរកទូរស័ព្ទមិនឃើញ និងឃើញទូរខោអាវរញ៉េរញ៉ៃទើបនាំគ្នាផ្អើលឆោឡោ ក្រោយមកឈ្មោះ ភោគ រតនា ក៏បានទូរស័ព្ទមកលោកនាយប៉ុស្តិ៍រដ្ឋបាលឱ្យ ជួយធ្វើការស្រាវជ្រាវមុខសញ្ញា។

ប៉ូលិសបន្តថា នៅថ្ងៃទី០៥ ធ្នូ ២០១៧ វេលាម៉ោងប្រហែល១១ និង១០នាទី ផ្ទះទិញលក់ទូរស័ព្ទ បានទូរស័ព្ទ ប្រាប់មកសមត្ថកិច្ច បង្ហាញទូរស័ព្ទនិងរូបថតមុខសញ្ញាដែលយកមកលក់។ ការស្រាវជ្រាវស្វែងរកមុខសញ្ញាឃើញ០២នាក់ដូចមានឈ្មោះខាងលើ រួចបាន នាំមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលក្អមសំណរ។

ពេលនោះជនសង្ស័យទាំង០២នាក់ខាងលើបានឆ្លើយសារភាពថា ខ្លួនបានចូលលួចទូរស័ព្ទ ០២ គ្រឿងនៅផ្ទះឈ្មោះភោគរតនា នេះពិតប្រាកដមែន។ ជនសង្ស័យទាំង០២នាក់ និងវត្ថុតាងបានបញ្ជូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋានស្រុកលើកដែក ដើម្បីបន្ត ចាត់ការ តាមនីតិវិធី៕

adverise with khmeread