Man Utd សង្ឃឹមថា នឹងអាចផ្ទេរ Danny Ross ពីក្លឹប Spurs នៅខែមករា

          អ្នកចាត់ការក្រុម Man Utd លោក Jose Mourinho ជឿជាក់ថា កីឡាករ Danny Ross នឹងក្លាយជា​ខ្សែការពារ​ស្វាបឆ្វេង​​របស់​ក្លឹប​ Man Utd នៅខែមករាក្នុងតម្លៃផ្ទេរ​៥០​លាន​ផោន។

          លោក Mourinho មានសង្ឃឹមយ៉ាងខ្លាំង​ក្នុងការ​សម្រេច​កិច្ច​ព្រមព្រៀងផ្ទេរ​ខ្សែការពារ​អង់គ្លេស​រូបនេះនៅ​​រដូវកាល​ទិញដូរ​កីឡាករខែក្រោយ។ Man Utd បានខកខានមិនអាចទទួលបានកីឡាកររបស់ Spurs កាលពីរដូវ​ក្តៅ​ឆ្នាំ​មុន​ ដោយសារតែ​កីឡាករ​រូបនេះមាន​បញ្ហា​របួស​ក្បាល​ជង្គង់​ ហើយគ្រូបង្វឹករបស់ ក្រុម Spurs ​លោក Mauricio Pochettino បដិសេធមិនលក់​​ខ្សែការពារ​ពីរ​រូបរបស់លោក​ បន្ទាប់ពីអនុញ្ញាតឲ្យ​ Kyle Walker ទៅចូល​រួម​ជាមួយ​ Man City ។

          ទោះបីជាយ៉ាងណា កៅអីរបស់ Ross នៅក្លឹប Spurs ចាប់ផ្តើមស្រពិចស្រពិលតាំងពី​រដូវក្តៅ។ កីឡាករ​រូបនេះមិនសប្បាយចិត្ត​នឹង​រចនា​សម្ព័ន្ធប្រាក់ឈ្នួល​របស់ក្លឹបហើយ​បានពិចារណា​រកច្រកចេញចាកចេញ​៕

adverise with khmeread