Steven N’Zonzi មកដល់ទីក្រុងឡុងដ៍ដើម្បីពិភាក្សាពីអនាគត ខណ:មានការចាប់អារម្មណ៍ពីក្លឹបនៅ EPL

          ខ្សែបម្រើ Steven N`Zonzi របស់​ក្លឹប Sevilla បាន​មក​ដល់​ទីក្រុងឡុងដ៍​ ហើយ ស្របពេល​ដែលកីឡាកររូបនេះត្រូវ​បាន​គេភ្ជាប់​ទៅ​នឹង​កិច្ច​ព្រម​ព្រៀង​ផ្ទេរ​មក​កាន់​ក្លឹបក្របខណ្ឌ​ PL ។

          ខ្សែបម្រើ​សញ្ជាតិបារាំង​រូបនេះ​មិនបាន​បង្ហាញមុខទេ​ចាប់តាំងពី​ត្រូវ​បាន​ក្លឹប Sevilla ដាក់ឲ្យ​លេងជា​កីឡាករបម្រុង​ អំឡុង​ពេលប្រកួត​ស្មើ​ជាមួយ​ក្រុម Liverpool ។ គេជឿថា N’Zonzi បានចាកចេញពីពហុកីឡាដ្ឋាន បន្ទាប់ពីមាន​ជម្លោះជាមួយ​គ្រូបង្វឹក Eduardo Berizzo ។

          តាមព័ត៌មានថា គ្រូបង្វឹក​ក្លឹប​ Everton លោក Sam Allardyce ចង់ជួបជុំជា មួយ​អតីត​ខ្សែបម្រើក្លឹប Blackburn រូបនេះនៅ​ពហុកីឡាដ្ឋាន Goodison Park ។

ហើយ Arsenal ​និង Liverpool ក៏កំពុងចាប់អារម្មណ៍​នឹង​កីឡាករ​រូបនេះផងដែរ។​ N’Zonzi មាន​លក្ខខណ្ឌទិញផ្តាច់​៣៥លានផោន​ ហើយ​​ក្លឹបធំ​បីរបស់ PL ​កំពុង​តែ​ពិចារណា​កិច្ច​ព្រមព្រៀងផ្ទេរ។

          ទោះបីជាយ៉ាងណាគេនៅមិនទាន់​ដឹងច្បាស់​ថា តើ​ខ្សែបម្រើរូបនេះនឹងចរ​ចាជាមួយ​ក្លឹបណា​មួយទេ។ ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​បាននិយាយថា “​ខ្ញុំ​ស្រ​ឡាញ់​ក្របខណ្ឌ​ EPL ​។ នេះគឺជា​ទីកន្លែងដែលខ្ញុំចាប់ផ្តើម​ក្នុងកម្រិតមួយដ៏​ល្អ​”៕

adverise with khmeread