Real Madrid រៀបចំផែនដើម្បីផ្ទេរកីឡាករថ្មីនៅខែមករា

          បន្ទាប់ពីមាន​កិច្ច​ប្រជុំក្រុម​ប្រឹក្សានាយក​កាល​ពីថ្ងៃច័ន្ទក្លឹបយក្សអេស្ប៉ាញ Real Madrid កំពុងរៀបចំផែនការ​ពង្រឹងក្រុម​របស់ខ្លួន​នៅ​ខែមករា​ ។

          ក្រុម​របស់​អ្នកចាត់ការ Zinedine Zidane ចាប់ផ្តើមមិន​​បាន​ល្អទេនៅរដូវ​កាល​នេះ ហើយ​ឈរនៅលេខរៀងទី​៤​ និង​ចាញ់​ក្រុម​ Barcelona ៨ពិន្ទុ​នៅក្របខណ្ឌ La Liga ។

          ប្រធាន​ក្លឹប​ Real Madrid លោក Florentino Perez បាន​ពិភាក្សាជា​មួយ​អគ្គនាយកទូទៅ​លោក Jose Angel Sanchez រយៈ​ពេល​ពីរ​ម៉ោង​ដើម្បីពិភាក្សា​ពី​ការ​ចាប់ផ្តើម​រដូវកាល​និង​ផែន​ការ​ថ្មីសម្រាប់ទីផ្សាទិញដូរកីឡាករនៅ​ខែមករា។

          ក្រុមប្រឹក្សានាយក​របស់ក្លឹប Real Madrid មាន​បំណង​នាំយក​កីឡាករ​ថ្មី​យ៉ាងហោចណាស់​ពីរ​រូបនេះទៀត​នៅ​ខែក្រោយ​ បន្ទាប់ពី​ខកខាន​មិនបាន​នាំ​យក​កីឡាករ​ថ្មីកាល​ពីរដូវក្តៅ​ឆ្នាំ​មុន៕

adverise with khmeread