អ្នកថតរូបអាជីព ប្រមូលផ្តុំរូបថតនៃការខូចខាតយ៉ាងធ្ងន់ធ្ងរបង្កឡើងដោយមនុស្សក្នុងសង្គ្រាមប្រឆាំងពួក ISIS នៅស៊ីរី និងអ៊ីរ៉ាក់

ការខាតបង់ដ៏គួរឱ្យរន្ធត់នៃការប្រយុទ្ធតទល់នឹងក្រុម ISIS ក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ដែលហែកហួរដោយសង្គ្រាម ត្រូវបានចងក្រងនៅក្នុងសំណុំរូបភាពដ៏គួរឱ្យសោកសង្រេង។

ក្នុងសំណុំរូបភាពទាំងនោះរួមមានការបង្ហាញពីទិដ្ឋភាពរបស់ឪពុកមួយរូបកំពុងយំ ខណៈគាត់កំពុងរត់ភៀសខ្លួនជាមួយកូនស្រីតូចរបស់ខ្លួន កាត់តាមដងផ្លូវមានអាគារបែកបាក់ ក្រុមអ្នកប្រយុទ្ធអម្បូរឃឺដប្រដាប់ដោយកាំភ្លើងយន្ត ឥទ្ធិពលគ្រាប់បែកបានវាយកម្ទេចព្រះវិហារ និងកម្ទេចកម្ទីកំពុងហើរតាមពពកនៃផ្សែងគ្រាប់មីស៊ីល ខណៈដែលមីស៊ីលគឺត្រូវបានបាញ់ប្រហារទៅលើបន្ទាយដ៏រឹងមាំរបស់ ISIS ក្នុងទីក្រុងម៉ូស៊ុល របស់ស៊ីរី។

សំណុំរូបភាពទាំងនេះគឺជាផ្នែកនៃរូបភាពប្រចាំឆ្នាំរបស់អ្នកកាសែតរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ហើយវាចូលរួមដោយអ្នកថតរូបចំនួន ១២នាក់ផ្សេងៗគ្នា៕


adverise with khmeread