រកឃើញភ្លុកដំរីជិត១តោនដែលឈ្មួញបង្កប់ជាមួយឈើលាក់ទុកក្នុងកុងតឺន័រក្រុមហ៊ុន Cam Transit ImportCo., Ltd

ព្រះសីហនុ ៖ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ រួមមានមន្ត្រីកំពង់ផែ មន្ត្រីប៉ូលិស មន្ត្រីកាំកុងត្រូល ភ្នាក់ងារស៊ើបអង្កេតរបស់ស្ថានទូតអាមេរិក មន្ត្រីសាខាគយ និងរដ្ឋាករកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ដឹកនាំផ្លូវច្បាប់ដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានកាត់ស៊ីលទូកុងតឺន័រចំនួន៣ទូ ដែលស្តុកទុកក្នុងឃ្លាំងនៅកំពង់ផែព្រះសីហនុ ដើម្បីត្រួតពិនិត្យរកបទល្មើស ក្នុងនោះបានរកឃើញភ្លុកដំរី ចំនួន២៧៩ដុំ ស្មើនឹង៩៤១,៤១គីឡូក្រាម ដែលឈ្មួញបង្កប់ជាមួយឈើលាក់ទុកក្នុងកុងតឺន័រ។

មន្ត្រីដែលចូលរួមត្រួតពិនិត្យ ប្រាប់បណ្តាញផ្សព្វផ្សាយឱ្យដឹងថា ការរកឃើញភ្លុកដំរី បង្កប់លាក់ ទុកជាមួយឈើក្នុងកុងតឺន័រនេះ ក្រោយខាងសមត្ថកិច្ចគយ និង រដ្ឋាករកម្ពុជា ធ្វើការកត់សម្គាល់លើកុងតឺន័រ ចំនួន៣ទូ របស់ក្រុមហ៊ុន Cam Transit Import Co., Ltd មកពីប្រទេស Mozambique កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ដែលបានប្រកាសថាជាប្រភេទឈើចំនួន ២៩pkgs ទម្ងន់ស្មើនឹង ៥៥,២១៣kgs និងផ្អែកលើលទ្ធផលរូបភាព ផ្ដល់ដោយម៉ាស៊ីនស្គែន ព្រមទាំងខាងម្ចាស់ទំនិញ មិនបានចូលខ្លួនមកបំពេញបែបបទយកទំនិញតាមសេចក្ដីជូនដំណឹងរបស់សាខាគយ និងរដ្ឋាករកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ទើបនាំដល់ការបើកកុងតឺនរ័ត្រួតពិនិត្យរកឃើញភ្លុកដំរីខុសច្បាប់នេះ។

បច្ចុប្បន្នភ្លុកដំរី រួមទាំងវត្ថុតាងដទៃទៀត ត្រូវបានកម្លាំងជំនាញរៀបចំទុកដាក់នៅទីសុវត្ថិភាព រង់ចាំនីតិវិធីបន្ដតាមផ្លូវច្បាប់៕

adverise with khmeread