រថយន្តអូឌីកង ៤ បើកឡើងសួនវត្តភ្នំពេលយប់, រថយន្តខ្ទេច អ្នកបើកអត់អី

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់​ចរាចរណ៍​មួយបាន​កើតឡើង​នៅវេលា​ម៉ោង៤ ទៀបភ្លឺ​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ជាប់​នឹង​រង្វង់​មូល​វត្តភ្នំ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ 

សមត្ថកិច្ចនិយាយថា រថយន្ត​បង្កស៊េរី​ទំនើប​ម៉ាក អូ​ឌី A7 មួយគ្រឿង បើកបរដោយឈ្មោះ ឆេង បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ​ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន សុនាក់នៅភូមិកោះរកា ផ្លូវជាតិលេខ៦អា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បាន​បើក​យ៉ាង​លឿន ហើយ​បួង​ចង្កូត​មិនទាន់ ក៏​ជ្រុល​ទៅបុក​រង្វង់​មូល​វត្តភ្នំ និង​ផ្លោង​ឡើងលើ​បុក​ដើម​គគីរ​ថែមទៀត បណ្ដាល​ឱ្យ​រង​ការខូចខាត​យ៉ាងដំណំ ប៉ុន្តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស។

បន្ទាប់មកប៉ូលិស​ប៉ុស្ដិ៍​វត្តភ្នំ បាន​ចុះ​ឃាត់​អ្នកបើកបរ​យកមក​ទុក​នៅ​ប៉ុស្ដិ៍ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ជាតិ​អាកុល ហើយ​ទំនាក់ទំនង​ទៅ​ជំនាញ​ចរាចរណ៍​ខណ្ឌ ឱ្យ​ចុះមក​ធ្វើការ​វាស់វែង​រថយន្ត​បង្ក​ខាងលើ យកទៅ​រក្សាទុក​នៅឯ​កា​រិ​យា​ល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ៕


 

adverise with khmeread