ឃាត់ ២ នាក់ប្តីប្រពន្ធ រងការចោទប្រកាន់ខ្ចីរថយន្តយកទៅបញ្ចាំ

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍បឹងសាឡាង ខណ្ឌទួលគោកបាន​ឃាត់ខ្លួន​ប្តី និង​ស្ត្រី​ជា​ប្រពន្ធ ២នាក់ តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ពាក់ព័ន្ធ​ករណី​រំលោភសេចក្តីទុកចិត្ត ខ្ចី​រថយន្ត​យកទៅដាក់​បញ្ចាំនា​ព្រឹក​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧។

ប៉ូលិសនិយាយថា ​ដើមបណ្តឹង​រថយន្ត​ម៉ាក PRIUS ពណ៌​ស ដែល​ជនសង្ស័យ​យកទៅ​បញ្ចាំ​នោះ គឺជា​កម្មសិទ្ធិ​របស់ Mr MENG ម្ចាស់​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អូ រ៉ូ ហ្វា​យ​នែ​ន (អូ​រ៉ូ) អាសយដ្ឋាន ១៤៧ ផ្លូវ​មុន្នី​រេ​ត សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ប៉ូលិស​ប៉ុស្តិ៍​និយាយថា ការឃាត់ខ្លួនយោងតាម​បណ្តឹង​របស់​ឈ្មោះ ឱក សុខ​ពេជ្រ ភេទ​ប្រុស អាយុ២៣ឆ្នាំ ដែល​បានដាក់​ពាក្យបណ្តឹង​កាលពី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្តឹង​លើ​ឈ្មោះ រ័ត្ន វណ្ណៈ អាយុ២៧ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ លី លក្ខិណា ស្នាក់នៅ​ផ្ទះជួល​លេខ​១០៥Eo ផ្លូវ​លេខ៥១ សង្កាត់​ផ្សារ​ថ្មី​ទី៣ ខណ្ឌដូនពេញ។

ដើមបណ្តឹង​បានដាក់​ពាក្យ​ប្តឹង​ជនសង្ស័យ ពីបទ​រំលោភ​លើ​ទំនុកចិត្ត ដោយបាន​ខ្ចី​រថយន្ត​ម៉ាក PRIUS ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE 1046 ជា​កម្មសិទ្ធិ របស់ Mr MENG ម្ចាស់​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អូ រ៉ូ ហ្វា​យ​នែ​ន (អូ​រ៉ូ) អាសយដ្ឋាន១៤៧ ផ្លូវ​មុន្នី​រ៉េត សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក យកទៅ​បញ្ចាំ​ហើយ គេចវេស​មិន​ព្រម​ទទួលខុសត្រូវ។

ក្នុងករណីនេះប៉ូលិសបានបញ្ជូនទៅអធិការដ្ឋានខណ្ឌចាត់ការបន្ត៕

adverise with khmeread