Angelina Jolie ជឿថា ធ្វើការជាមួយអតីតប្តី លោក Brad Pitt ក្នុងភាពយន្តថ្មី អាចនឹងនាំឱ្យអ្នកទាំងពីរយល់ចិត្តគ្នាសាជាថ្មី

Angelina Jolie បានដាក់ពាក្យលែងលះជាមួយនឹង Brad Pitt ក្នុងខែកញ្ញា ឆ្នាំ ២០១៦ បន្ទាប់ពីរស់នៅជាមួយនឹងគ្នា ១២ ឆ្នាំ។

តារាស្រីវ័យ ៤២ ឆ្នាំនេះបានលាតត្រដាងថា ធ្វើការជាមួយនឹងអតីតប្ដីវ័យ ៥៣ ឆ្នាំ លើរឿងថ្មី "2015's By The Sea" អាចនឹងជួយពួកគេមានទំនាក់ទំនងប្ដីប្រពន្ធល្អឡើងវិញ។

តារាសម្ដែងនិងជាអ្នកដឹកនាំរឿងអាពាហ៍ពិពាហ៍រយៈពេល ២ ឆ្នាំកន្លងមកនេះ បានសារភាពថានាងអាចនឹងមានទំនាក់ទំនងល្អឡើងវិញ ដោយធ្វើការជាមួយនឹងអតីតប្ដីលើគម្រោងធំមួយនេះ។

និយាយទៅកាន់វេបសាយ The Hollywood Reporter ក្នុងកម្មវិធី Awards Chatter នាងនិយាយថា "យើងបានធ្វើការជាមួយនឹងគ្នា ហើយយើងធ្វើវាបានល្អជាមួយគ្នា។ ខ្ញុំចង់ឱ្យពួកយើងធ្វើការងារមិនធម្មតាខ្លះជាមួយនឹងគ្នា ហើយខ្ញុំគិតថាវានឹងជាផ្លូវល្អសម្រាប់ពួកយើងទាក់ទងគ្នា"។

Jolie បន្តថា "ក្នុងវិធីខ្លះយើងបានរៀនអំពីរឿងមួយចំនួន។ ប៉ុន្ដែវាមានសម្ពាធធ្ងន់ អំឡុងពេលស្ថានភាពដែលកំពុងកើតឡើងសព្វថ្ងៃ ហើយវាមិនមែនដោយសារតែភាពយន្តនោះទេ"៕

adverise with khmeread