ព្រះសីហនុ ៖ បុរសជនជាតិអាមេនៀរ(Armenia)ត្រូវបានប៉ូលិសខេត្តព្រះសីហនុឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៦ ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ ដើម្បីរៀបចំបែបបទបណ្តេញចេញ មកពីផ្តទិដ្ឋាកាស្នាក់នៅស្របច្បាប់ ។
ប៉ូលិសនិយាយថា ប៉ូលិសការិយាល័យអន្តោប្រវេសន៍បានសហការជាមួយផ្នែកអន្តោប្រវេសន៍ក្រុងធ្វើការឃាត់ខ្លួនជនបរទេសម្នាក់ ពីបទស្នាក់នៅហួសទិដ្ឋាកាកំណត់ ។ ជនបរទេសម្នាក់នេះឈ្មោះ KARAPEYAN VAHAN ភេទប្រុស សញ្ជាតិ ARMENIA មុខរបរ ទេសចរណ៍ មានថ្ងៃខែឆ្នាំកំណើត ១៩ វិច្ឆិកា ១៩៦៥ កាន់លិខិតឆ្លងដែនលេខ BA 0518317 មានសុពលភាពត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤ និងទិដ្ឋាការលេខ TI 09328949 មានសុពលភាពត្រឹមថ្ងៃទី២៤ ឧសភា ២០១៥ ។
ប៉ូលិសបន្តថា ក្រោយពីឃាត់ខ្លួនជនបរទេសម្នាក់នេះ និងប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនិតិវិធី រៀបចំបែបបទបណ្តេញចេញទៅប្រទេសគាត់វិញ ៕
