កម្រងរូបភាពជីវប្រវត្តិរបស់បុរសកើតមហារីកម្នាក់នេះ មើលហើយគ្រប់គ្នាមានអារម្មណ៍សោកសង្រេង ប្រៀបបីដូចគាត់ជាបងប្អូន ឬសាច់ញាតិបង្កើត

ថ្វីបើលោក Jamie Livingston បានទទួលមរណភាពជាយូរណាស់មកហើយ ប៉ុន្តែគម្រោងកម្រងរូបភាពដ៏អស្ចារ្យរបស់គាត់ នឹងធានាដល់អ្នកថា គាត់នឹងមិនងាយនឹងបំភ្លេចបានជារៀងរហូត ហើយអ្នកនឹងហាក់ដូចជាបាត់បង់មិត្តម្នាក់អ៊ីចឹងផងដែរបន្ទាប់ពីបានតាមដានកម្រងរូបភាព និងអត្ថន័យរបស់វាខាងក្រោមនេះ។

គម្រោងនេះបានចាប់ផ្តើមនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៧៩ ពេលដែលបុរសដើមកំណើតក្នុងបុរីញូវយ៉ករូបនេះបានផ្តិតរូបភាពតែឯងមួយសន្លឹក។ បន្ទាប់មកគាត់បានផ្តិតរូបភាពជារៀងរាល់ថ្ងៃសម្រាប់រយៈពេល ១៨ឆ្នាំបន្ទាប់ ដែលក្លាយជាទម្លាប់មួយរក្សាទុករហូតដល់ថ្ងៃគាត់ស្លាប់ក្នុងឆ្នាំ១៩៩៧។ ដោយក្នុងដៃមានកាមេរ៉ាម៉ាក Polaroid SX-70 មួយគ្រឿង លោក Livingston បានផ្តិតយកនូវកម្រងឯកសារជីវិតដែលខ្លួនជួបប្រទះនៃជីវិតរបស់ប្រចាំថ្ងៃរបស់ខ្លួន ពីមិត្តភក្តិ គ្រួសារ និងចំណងស្នេហ៍ ចូលទៅក្នុងស្នាដៃរបស់គាត់ក្នុងនាមជាអ្នកផលិតភាពយន្ត និងជាងថតរូបមួយរូប និងជីវិតប្រចាំថ្ងៃស្ថិតនៅដងផ្លូវនៃបុរីញូវយ៉ក។

នៅក្នុងវគ្គបន្ទាប់នៃគម្រោងរបស់គាត់បានក្លាយទៅជារឿងដ៏គួរឱ្យចាប់អារម្មណ៍បន្ថែមទៀត ខណៈដែលគាត់បានផ្តិតនូវឯកសារនៃការតស៊ូនឹងជំងឺមហារីករបស់គាត់ ក្រោយការពិនិត្យរោគវិនិច្ឆ័យក្នុងឆ្នាំ១៩៩៧។ យើងនឹងអាចឃើញស្លាកស្នាមពីការវះកាត់ខួរក្បាលរបស់គាត់ ដែលធ្វើឱ្យសក់របស់គាត់ជ្រុះ ហើយយើងនឹងឃើញនូវចិញ្ចៀនភ្ជាប់ពាក្យរបស់គាត់ ដែលគាត់បានផ្តល់ជូនមិត្តស្រីរបស់ខ្លួន ពោលត្រឹមរយៈពេលប៉ុន្មានសប្តាហ៍មុនគាត់ស្លាប់កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៧។ លោក Jamie បានបន្សល់គម្រោងរូបថតចងក្រងលើសពី ៦.០០០រូបភាព ហើយនៅក្នុងរូបភាពទាំងនោះជាក់ស្តែងពិតជាបញ្ជាក់ពីជីវិតដ៏គួរឱ្យកត់សម្គាល់មួយដែលមិនដូចមនុស្សដទៃនោះឡើយ។

ក្រឡេកមកតាមដាននូវរូបភាពដកស្រង់ពិសេសៗមួយចំនួនដោយវេបសាយ Boredpanda ។ រូបភាពទាំងនេះត្រូវបានបង្ហោះចូលទៅក្នុងវេបសាយដែលហៅថា "Jamie Livingston: some photos of that day" ដោយលោក Betsy Reid និង Hugh Crawford ដែលអ្នកទាំងពីរគឺជាមិត្តរបស់ Jamie ដែលសន្យាថានឹងរក្សាគម្រោងរបស់គាត់ឱ្យមានជីវិតជាដរាប បន្ទាប់ពីការស្លាប់របស់គាត់។

(១) ១៥ មិថុនា ឆ្នាំ១៩៧៩៖ រូបថតម្នាក់ឯងជាលើកដំបូងរបស់ Jamie Livingston

(២) ៣១ មិនា ឆ្នាំ១៩៧៩៖ រូបថតដំបូងបំផុតនៃគម្រោងនេះ។ ទីបំផុត Jamie បានប្រមូលរូបភាពបានប្រមាណលើសពី ៦.០០០សន្លឹក។

(៣) ២៧ ឧសភា ឆ្នាំ១៩៧៩៖ Jamie បានក្លាយទៅជាសិស្សម្នាក់នៅឯវិទ្យាល័យ Bard College នៅក្នុងភូមិ Annandale-on-Hudson បុរីញូវយ៉ក។

(៤) ៣១ មិនា ឆ្នាំ១៩៨០៖ រូបភាពជាច្រើនសន្លឹកត្រូវបានផ្តិតក្នុងបុរីញូវយ៉ក។ មួយសន្លឹកនេះត្រូវបានផ្តិតក្នុងរថភ្លើងក្រោមដី។

(៥) ២៦ ឧសភា ឆ្នាំ១៩៨០៖ គាត់ក៏ចូលចិត្តផ្តិតរូបភាពនៃមិត្តរបស់ខ្លួនផងដែរ។

(៦) ១១ សីហា ឆ្នាំ១៩៨០

(៧) ១៣​ មិថុនា ឆ្នាំ១៩៨១៖ ដោយមានមុខងារជាអ្នកផលិតភាពយន្ត និងជាងរូបថត Jamie ក៏ជាអ្នកសម្តែងសៀកមួយរូបផងដែរ

(៨) ៦ ខែធ្នូ ឆ្នាំ១៩៨០៖ រូបភាពខ្លះគឺបង្កប់ន័យពិបាកនឹងយល់បំផុត

(៩) ១ មិថុនា ឆ្នាំ១៩៨១៖ មួយ​ចំនួនពោរពេញទៅដោយអត្ថន័យ

(១០) ២៦ កក្កដា ឆ្នាំ១៩៨១

(១១) ៧ មិនា ឆ្នាំ១៩៨២៖ ឧបករណ៍ Virtual reality មានតាំងពីទសវត្សរ៍ទី៨០?

(១២) ១១ មេសា ឆ្នាំ១៩៨២

(១៣) ១៩ ឧសភា ឆ្នាំ១៩៨២

(១៤) ១៨ កក្កដា ឆ្នាំ១៩៨២៖ គាត់បានធ្វើដំណើរកម្សាន្តទៅកាន់តំបន់អឺរ៉ុបក្នុងរដូវក្តៅ នៃឆ្នាំ១៩៨២។

(១៥) ២២ កក្កដា ឆ្នាំ១៩៨២៖ រូបភាពនេះបានផ្តិតក្នុងប្រទេសបារាំង។

(១៦) ១៤ វិច្ឆកា ឆ្នាំ១៩៨២

(១៧) ១ មករា ឆ្នាំ១៩៨៣៖ ពិធីបុណ្យចូលឆ្នាំសកល

(១៨) ២១ មករា ឆ្នាំ១៩៨៣៖ នេះគឺ Jamie នៅកន្លែងការងារ។ គាត់គឺជាអ្នកថតរូប និងអ្នកកែវីដេអូចម្រៀងរបស់កម្មវិធីចម្រៀងទូរទស្សន៍ MTV ។

(១៩) ៣ មេសា ឆ្នាំ១៩៨៤៖ ដោយអំឡុងពេលនេះ Jamie ប្រមូលបានរូបភាពប្រមាណលើសពី ១.៥០០សន្លឹក។

(២០) ៥ ឧសភា ឆ្នាំ១៩៨៤

(២១) ៣ សីហា ១៩៨៤

(២២) ៨ ឧសភា ឆ្នាំ១៩៨៥៖ កញ្ចក់គឺជាផ្នែកមួយក្នុងការថតរូបរបស់គាត់។

(២៣) ២៧ មិថុនា ១៩៨៥

(២៤) ៣ កញ្ញា ១៩៨៥

(២៥) ១៣ មិនា ១៩៨៦

(២៦) ២៩ មេសា ឆ្នាំ១៩៨៦៖ Jamie ជាប្រិយមិត្តក្រុមបេស្បបល Mets ម្នាក់។ នេះជារូបភាពដែលគាត់ទិញសំបុត្រជាមួយនឹងមិត្តរបស់ខ្លួនម្នាក់។

(២៧) ៩ សីហា ១៩៨៦

(២៨) ២៣ កញ្ញា ឆ្នាំ១៩៨៦៖ រូបភាពមួយចំនួនរបស់គាត់នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាមានភាពជិតស្និទ្ធ

(២៩) ១២​ ធ្នូ ១៩៨៦

(៣០) ២៧ ធ្នូ ឆ្នាំ១៩៨៦

(៣១) ៣០ មិនា ១៩៨៨៖ គាត់បានតម្រៀបរូបថតទាំងអស់របស់គាត់។ អំឡុងពេលនោះគាត់មានរូបថតរាប់ពាន់សន្លឹក។

(៣២) ៧ មិថុនា ១៩៨៨

(៣៣) ៣០ មករា ឆ្នាំ១៩៨៩

(៣៤) ២ កក្កដា ១៩៨៩៖ ដោយមានទេពកោសល្យជាច្រើន Jamie ក៏ជាអ្នកលេងឧបករណ៍ Accordion ម្នាក់ផងដែរ

(៣៥) ៧ កក្កដា ១៩៩០

(៣៦) ៧ ធ្នូ ១៩៩០

(៣៧) ៨ ធ្នូ ១៩៩០៖ មនុស្សមួយចំនួនមានគំនិតដ៏ត្រចះត្រចង់មួយ

(៣៨) ៥ មិនា ១៩៩១

(៣៩) ៩ មេសា ១៩៩១៖ សំបុត្រចូលទស្សនាកីឡាបេស្បបល

(៤០) ១៣ មីនា ១៩៩៤៖ ទោះបីជា Jamie បង្ហាញខ្លួនក្នុងរូបភាពជាច្រើន គាត់គឺពិតជាកម្រញញឹមណាស់

(៤១) ២៨ មីនា ឆ្នាំ១៩៩៤

(៤២) ៨ វិច្ឆកា ឆ្នាំ១៩៩៥

(៤៣) ២ មករា ឆ្នាំ១៩៩៦៖ ពេលខ្លះគឺវាមិនច្បាស់នោះឡើយថាជាការពិតនរណានៅពីក្រោយកាមេរ៉ា។

(៤៤) ២៦ ខែមិថុនា ឆ្នាំ១៩៩៦៖ អាគារភ្លោះ

(៤៥) ៥ ធ្នូ ១៩៩៦

(៤៦) ៧ កុម្ភៈ ១៩៩៧៖ ខ្សែភាពយន្ត Star Wars បានចេញផ្សាយឡើងវិញក្នុងរោងភាពយន្តសម្រាប់គម្រប់ខួបលើកទី ២០របស់ខ្លួន

(៤៧) ១៣ ខែកុម្ភៈ ១៩៩៧៖ គាត់បានសន្លប់នៅលើគ្រែ

(៤៨) ២៥ មេសា ១៩៩៧

(៤៩) ២ ឧសភា ១៩៩៧៖ សុខភាពរបស់ Jamie ចាប់ផ្តើមយ៉ាប់យ៉ឺនក្នុងខែឧសភា ឆ្នាំ១៩៩៧។ គាត់ត្រូវបានធ្វើរោគវិនិច្ឆ័យជាមួយជំងឺមហារីក។

(៥០) ៤ ឧសភា ១៩៩៧៖ គាត់ត្រូវធ្វើការវះកាត់ ខណៈដែលក្បាលរបស់គាត់អាចត្រូវបានឃើញស្លាកស្នាមនៅលើក្បាលរបស់គាត់។

(៥១) ៨ ឧសភា ឆ្នាំ១៩៩៧

(៥២) ២ មិថុនា ឆ្នាំ១៩៩៧

(៥៣) ២៤ មិថុនា ១៩៩៧៖ ថ្នាំពេទ្យបានក្លាយទៅជាផ្នែកមួយនៃជីវិតរបស់ខ្លួន។

(៥៤) ១៩ កក្កដា ១៩៩៧

(៥៥) ២៩ កក្កដា ១៩៩៧៖ ការព្យាបាលដោយសារធាតុគីមីរបស់ Jamie បណ្តាលឱ្យគាត់បាត់បង់សក់របស់ខ្លួន។

(៥៦) ១៣ សីហា ឆ្នាំ១៩៩៧

(៥៧) ២០ សីហា ឆ្នាំ១៩៩៧៖ មិត្តភក្តិបានទៅសួរសុខទុកគាត់ក្នុងមន្ទីរពេទ្យ

(៥៨) ២១ សីហា ១៩៩៧

(៥៩) ១១ កញ្ញា ១៩៩៧៖ សក់របស់គាត់ចាប់ផ្តើមដុះយឺតមកវិញ

(៦០) ២៩ កញ្ញា ១៩៩៧៖ Jamie នៅតែមានជំងឺដ៏ធ្ងន់ធ្ងរ

(៦១) ៥ តុលា ឆ្នាំ១៩៩៧៖ គាត់បានសម្រេចចិត្តដើម្បីសុំមិត្តស្រីខ្លួនរៀបការ។ អ្នកអាចឃើញនាងនៅផ្ទៃខាងក្រោយ

(៦២) ៧ តុលា ឆ្នាំ១៩៩៧៖ Jamie និងភរិយារបស់ខ្លួននៅថ្ងៃរៀបអាពាហ៍ពិពាហ៍

(៦៣) ១០ តុលា ឆ្នាំ១៩៩៧

(៦៤) ២០ តុលា ១៩៩៧៖ មិនយូរមិនឆាប់បន្ទាប់ពីថ្ងៃរៀបការរបស់ខ្លួន សុខភាពរបស់ Jamie កាន់តែអាក្រក់

(៦៥) ២៤ តុលា ឆ្នាំ១៩៩៧៖ មិត្តរបស់គាត់ម្នាក់បានលេងតន្រ្តីសម្រាប់គាត់ក្នុងមន្ទីរពេទ្យ

(៦៦) ២៥ តុលា ១៩៩៧៖ រូបភាពសន្លឹកចុងក្រោយរបស់ Jamie ។ គាត់បានស្លាប់នៅថ្ងៃគម្រប់ខួបវ័យ ៤១ឆ្នាំរបស់ខ្លួន៕

adverise with khmeread