លាក់ថ្នាំញៀនក្នុងកញ្ចប់បារីត្រូវប៉ូលិសប៉ុស្តិ៍ស្រះចកវ៉ៃខ្នោះ

​ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍ប៉ូលិសស្រះចក បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ម្នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុ ញៀន នៅចំណុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី០៦ ធ្នូ ២០១៧ វេលាម៉ោង០៩ និង ៣០នាទីព្រឹកនេះ។

​ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះ ស៊ិន ឧត្តម ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅ មិនពិតប្រាកដ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យកក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់ (ពីរកញ្ចប់តូច),​ កញ្ចប់បារី ARA ពណ៌មាសចំនួន០១, ដែកកេះចំនួន០១, ទូរស័ព្ទដៃ០១ ម៉ាក MGT (បែកកញ្ចក់) និងទូរស័ព្ទដៃ០១ គ្រឿងគ្មានម៉ាកពណ៌ខ្មៅលាយខៀវ ។

​បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននអធិការដ្ឋាននគរបាលខណ្ឧដូនពេញ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាម នីតិវិធី៕

adverise with khmeread