ឃាត់បុរសម្នាក់រក្សាថ្នាំញៀនដោយខុសច្បាប់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនកាលពី​វេលា​ម៉ោង​ម៉ោង១០ព្រឹក​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ចំណុច​ខាងកើត ឧតុនិយម​ជួល​គ្មាន​លេខ ផ្លូវ​លេខ៥០៨ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន។

ប៉ូលិសនិយាយថា ជនសង្ស័យ​ឈ្មោះ មៀន ធឿន ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរ​កសិករ ស្នាក់នៅ​ភូមិ​កោះ​រះ ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា មុននឹង​ឈានដល់​ឃាត់ខ្លួន គឺ​ជនសង្ស័យ​ខាងលើ បាន​ដើរ​នៅ​ចំណុច​ខាងកើត​ឧតុនិយម តាម​បណ្ដោយ​ផ្លូវ​លេខ៥០៨ ដោយមាន​ការសង្ស័យ សមត្ថកិច្ច​ក៏​ឃាត់ខ្លួន ឆែក​រកឃើញ​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​មួយកញ្ចប់ និង​ស្រាវជ្រាវ​រកមុខ​អ្នក​ចែកចាយ ក៏​បន្តទៅ​ចាប់​ស្ត្រី​ម្នាក់ទៀត ដែលជា​អ្នកលក់។

ខណៈពេលដែល​ទៅជិត​ដល់ផ្ទះរ​បស់ជនស​ង្ស័​យ​ទៅហើយ ក៏មាន​ស្ត្រី​ម្នាក់ ដែល​ត្រូវជា​ម្តាយ​បាន​រត់​ទៅប្រាប់​ស្ត្រី ដែលជា​អ្នកលក់ឱ្យ​រត់គេចខ្លួន​តែម្តង។ ប៉ូលិសក៏បានឃាត់ក្មេងប្រុសម្នាក់ទៀត ប៉ុន្តែពុំមានពាក់ព័ន្ធក៏ដោះលែងវិញ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើមថ្កូវ នាំមក​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕


 

adverise with khmeread