ប៉ុន្មានថ្ងៃនេះនៅហុងកុងលេចឮថាតួ "ទេវតាល្បែង" ស្លាប់ហើយ! ឥឡូវប្រពន្ធគាត់ចេញមកបកស្រាយ

លោក ចូវ យុនហ្វាត់ នៅរស់រានមានជីវិត និងមានសុខភាពល្អធម្មតាទេ។ នេះបើតាមសម្តីភរិយារបស់គាត់ឈ្មោះ ចាស្មីន តាន់ ដោយទាត់ចោលនូវពាក្យចចាមអារ៉ាមថាគាត់បានស្លាប់ដោយសារជំងឺដែលមិនបញ្ចេញឈ្មោះមួយ។

រូបថតដែលផ្សាយពេញប្រព័ន្ធអ៊ីនធឺណេតនៅសប្ដាហ៍នេះបានបង្ហាញពីការផ្សព្វផ្សាយព័ត៌មានអំពីតារាសម្តែងវ័យ ៦២ ឆ្នាំរូបនេះ ត្រូវបានសន្មត់ថាស្លាប់ នៅលើទូរទស្សន៍មួយ។

រូបភាពកាត់តឌីជីថលនេះបានបង្ហាញ អ្នកសារព័ត៌មានស្រីប្រកាសថាគាត់បានស្លាប់នៅក្នុងទីក្រុងហុងកុង ក៏ដូចជារូបថតរបស់តារាជើងចាស់រូបនេះនៅក្នុងរឿង "God of Gamblers" (ទេវតាល្បែង)។

លោកស្រីតាន់ភ្លាមៗបានចេញមកបំបាត់ចោលរបាយការណ៍មិនពិតនេះកាលពីថ្ងៃអង្គារទី ៥ ធ្នូ​ ហើយបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយហុងកុងថា ប្តីរបស់លោកស្រីកំពុងមានសុខភាពល្អនិងសម្រាកនៅផ្ទះ។

លោកចូវធ្លាប់បាននិយាយថា គាត់នឹងបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់ទៅផ្នែកសប្បុរសធម៌ បន្ទាប់ពីគាត់ស្លាប់ទៅ៕

adverise with khmeread