ញាក់សាច់! កៅអីសាឡុងធ្វើពីឈើគ្រញូងអាយុ ១០០០ ឆ្នាំ លក់បានជាង ១៣០.០០០ ដុល្លារ នៅវៀតណាម

កៅអីសាឡុងធ្វើពីឈើគ្រញូងអាយុ ១០០០ ឆ្នាំ លក់បាន ៣ ពាន់លានដុង (១៣១.៧០០ ដុល្លារ)។ នេះបើយោងតាមប្រភពសារព័ត៌មានយុវជនវៀតណាមចុះផ្សាយកាលពីថ្ងៃទី ៦ ខែធ្នូ។

គ្រឿងសង្ហារឹមនេះបានដាក់តាំងបង្ហាញនៅពិព័រណ៍ឧស្សាហកម្មនិងពាណិជ្ជកម្ម ក្នុងទីក្រុងវិញ ខេត្តង៉េអាន។

កៅអីសាឡុងឈើគ្រញូងនេះត្រូវបានឆ្លាក់ចេញជារូបរាងសត្វក្នុងរឿងព្រេងបុរាណចិនចំនួន ៤ គឺ នាគរាជ នាគភ្លើង អណ្តើក និង ឥន្ទ្រីភ្លើង។

កៅអីសាឡុងគ្រញូងនីមួយៗមានទម្ងន់ ៧ តោន។ ពិព័រណ៍ខាងលើនឹងបញ្ចប់នៅថ្ងៃទី ៧ ខែធ្នូនេះ៕ ប្រភព៖វៀតណាម

adverise with khmeread