adverise with khmeread Untitled 1

ឃាត់​ស្ត្រី​ម្នាក់​ជា​មេខ្យល់​អូសទាញ​នារី​ខ្មែរ​ជនបទ​ទៅ​រៀបការ​ប្តី​បរទេស​

     តាកែវ ៖ ស្ត្រី​ម្នាក់​ជា​មេខ្យល់​អូសទាញ​នារី​ខ្មែរ​ជនបទ​ទៅ​រៀបការ​ប្តី​នៅក្រៅ​ប្រទេស​ត្រូវបាន​សម​ត្ថ​កិច្ច​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៧​កុម្ភ​: ឆ្នាំ​២០១៦ នៅ​ស្រុក​ទ្រាំង ខេត្តតាកែវ ។​

     ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​កា​ពារ​អ​និតិ​ជន​ក្រសួងមហាផ្ទៃ បាន​ចុះទៅ​សហការ​ជាមួយ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តតាកែវ  និង​មាន​ការជួយ​ឧបត្ថម​គាំទ្រ​ពី​សំណាក់​អង្គការ​ស​ម្ព័​ន​ចាប់ដៃ ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជា​មេខ្យល់​អូសទាញ​នារី​ខ្មែរ​នៅ​ជនបទ យកទៅ​រៀបការ​ប្តី​នៅក្រៅ​ប្រទេស ។​

    ប៉ូលិស​និយាយថា ស្ត្រី​ដែលថា​ជា​ជន​ស​ង្ស​យ័ ឈ្មោះ​សោម អូន  អាយុ​៥៧​ឆ្នាំ  រស់នៅ​ភូមិ​ព្រៃ​មាស ឃុំ​ខ្នុរ ស្រុក​ទ្រាំង ខេត្តតាកែវ ហើយ​នាំខ្លួន​មក​នាយកដ្ឋាន​នា​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់