ឃាត់ខ្លួនជនសង្ស័យ ៣ នាក់ពាក់ព័ន្ធជួញដូរថ្នាំញៀននៅស្វាយប៉ាក

ភ្នំពេញ ៖ កម្លាំងប៉ូលិសជំនាញខណ្ឌ ឫស្សីកែវបានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាកនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨យប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។

ប៉ូលិសនិយាយថា ជនសង្ស័យចំនួន០៣នាក់រួមមាន ១/ឈ្មោះ ហ៊ូ ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះជួលគ្មានលេខ ក្រុម៩ ភូមិលូ សង្កាត់ ស្វាយប៉ាក មុខរបរមិនពិត(ជួញដូរ), ២/ឈ្មោះ មាស វណ្ណះ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនប្រាកដ(ប្រើប្រាស់) និង៣/ឈ្មោះ ចាន់ រស្មី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាក មុរបរមិនពិតប្រាកដ (ប្រើប្រា់ស់)។

សម្ភារៈដកហូតមាន៖ ១/ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់, ២/ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និង៣/ឧបករណ៍ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នកម្លាំងប៉ូលិសជំនាញខណ្ឌ កំពុងបន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

adverise with khmeread