Floyd ទៅចិនយកកូនខ្លាឃ្មុំមួយមកចិញ្ចឹមដាក់ឈ្មោះញាក់សាច់!

កំពូលតារាប្រដាល់ Floyd Mayweather Jr.ទើបតែបានសិទ្ធិចិញ្ចឹមកូន Panda អំឡុងដំណើរកម្សាន្តតម្លៃ ៣ លានដុល្លារនៅប្រទេសចិន និងដាក់ឈ្មោះកូន Panda នោះថា "TMT (The Money Team) Floyd Mayweather" ។

អតីតអ្នកប្រដាល់អាជីពវ័យ ៤០ ឆ្នាំបានចំណាយប្រាក់ ១,៥ ម៉ឺនដុល្លារដើម្បីចិញ្ចឹមកូន Panda កាលពីចុងសប្ដាហ៍ក្នុងទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន។

កន្លែងចិញ្ចឹមខ្លាឃ្មុំ Panda ឈ្មោះ Giant Panda Breeding មានមូលដ្ឋាននៅ Chengdu បង្ហាញរូបភាពខ្លះរបស់ Mayweather កំពុងចិញ្ចឹមកូន Panda ដែលពីមុនគេហៅថា Maodou ឬខ្មែរហៅថាសណ្ដែកសៀង ហើយវាកើតនៅខែកក្កដា ២០១៦៕

adverise with khmeread