ឃាត់យួនម្នាក់ និងខ្មែរម្នាក់លក់ថ្នាំញៀន

ភ្នំពេញ ៖ ប៉ូលិសជំនាញខណ្ឌ ឫស្សីកែវបានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។

ប៉ូលិសនិយាយថា ជនសង្ស័យចំនួន០២នាក់រួមមាន ១/ឈ្មោះ ង្វៀង យាំងឌាំង ហៅវណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិយួនមានទីលំនៅស្នាក់នៅផ្ទះជួលគ្មានលេខ ក្រុម៧៧ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិត(ជួញដូរ) និង២/ឈ្មោះ ពៅ ម៉េងលី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រែកព្នៅ សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ  មុខរបរមិនប្រាកដ (ប្រើប្រាស់)។

សម្ភារៈដកហូតមាន៖ ១/ក្រាមពណ៌សថ្លាចំនួន១៨កញ្ចប់, ២/ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និង៣/ឧបករណ៍ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នកម្លាំងប៉ូលិសជំនាញខណ្ឌ កំពុងបន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

adverise with khmeread