ឃាត់ខ្លួនបុរសម្នាក់ជាមួយថ្នាំញៀន២កញ្ចប់លាក់ក្នុងមួក

​ភ្នំពេញ ៖ កម្លាំងប៉ូលិសជំនាញខណ្ឌ ឫស្សីកែវបានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៦ល្ងាច ។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ អ៊ិត សុខុន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិពោង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរមិនពិត(ជួញដូរ)។សម្ភារៈដកហូតក្រាមពណ៌សថ្លាចំនួន០២កញ្ចប់។

​បច្ចុប្បន្នកម្លាំងប៉ូលិសជំនាញខណ្ឌ កំពុងបន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕


 

adverise with khmeread