អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ

បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការនាថ្ងៃទី៦ ធ្នូ ២០១៧ បន្ទាប់ពីបានចុះបង្ក្រាប នៅចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនៅវេលាម៉ោង២ និង ៣០ នាទីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧។ 

​មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យចំនួន ០២ នាក់រួមមាន៖១.ឈ្មោះ សុខ ចិន្តា ហៅញ៉ឹង ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនិង២.ឈ្មោះ គឹម សាវ័ន្ត ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ 

​កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖ ១.រថយន្តតូយ៉ូតាវីហ្គោ ចំនួន ០១ គ្រឿង, ២.ម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក ចំនួន ០១ កញ្ចប់ ទម្ងន់ ០,៦៥ ក្រាម, ៣.ថ្នាំញៀនប្រភេទ មេតាំហ្វេតាមីនចំនួន ៣៣៧ គ្រាប់, ៤.ទូរស័ព្ទដៃ ០៣ គ្រឿង និង៥.ខ្សែក លោហធាតុពណ៌លឿងចំនួន ០១ ខ្សែ។

​បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿង បញ្ជូនទៅតុលាការនាថ្ងៃទី៦ធ្នូចាត់ការតាមច្បាប់៕

adverise with khmeread