ព្យុះរន្ទះគួរឱ្យស្ញើបប៉ុននឹងហើយ នៅមានអ្នកក្លាហានរង់ចាំថតវាទៀត!

នេះគឺជាវីដេអូដ៏អស្ចារ្យមួយដែលបានផ្តិតពីទិដ្ឋភាពព្យុះរន្ទះដ៏ខ្លាំងក្លាមួយ បានវាយប្រហារទៅលំហអាកាសនាពេលរាត្រីជុំវិញតំបន់ភាគខាងជើងប្រទេសអូស្រ្តាលី។

លោក Geoff Green បានផ្តិតទិដ្ឋភាពនៅក្នុងទីក្រុង Kimberley កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខណៈដែលព្យុះត្រូពិកដាឡាលី បានបោះពួយទៅកាន់ឆ្នេរប្រទេសមួយនេះ។

ប៉ុន្តែខណៈដែលព្យុះរន្ទះនេះមើលទៅហាក់ដូចជាខ្លាំងក្លាគួរឱ្យកត់សម្គាល់ អ្នកជំនាញឧតុនិយមមកទីក្រុមហ៊ុន Weatherzone លោក​ Graeme Brittain និយាយថា ពួកវាគឺមិនមែនជារឿងកម្រអីនោះឡើយ។

គាត់បានបញ្ជាក់ទៅវេបសាយ Nine.com.au ថា "ពួកវាជារឿងធម្មតាណាស់នៅក្នុងតំបន់ Kimberley ប៉ុន្តែតំបន់នោះជាតំបន់ដាច់ស្រយាល ដែលមិនមានមនុស្សច្រើនរស់នៅនោះឡើយ ដែលឱកាសនៃការផ្តិតទិដ្ឋភាពនេះគឺមិនជារឿងធម្មតានោះឡើយ"។

គាត់បាននិយាយថា រន្ទះបានកើតឡើង ដោយសារតែកម្តៅឆ្លងកាត់អូស្ត្រាលីភាគខាងជើងផ្តល់នូវថាមពលចាំបាច់ដើម្បីឱ្យវាលេចរូបរាងឡើង។

ទោះជាយ៉ាងណាក្តី លោក Brittain បាននិយាយថា ព្យុះនេះគឺពិតជាគ្រោះថ្នាក់ ដោយសារតែទំហំនៃរន្ទះ ហើយកន្លែងដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នកដែលនៅក្បែរនោះ គឺស្ថិតនៅក្នុងរថយន្ត ដែលមិនមែនក្រោមដើមឈើ ឬនៅលើវាលរហោលឋានឡើយ៕


adverise with khmeread