ប៉ូលិសខណ្ឌឫស្សីកែវឃាត់ចោរគាស់ផ្ទះថែមម្នាក់ទៀត

ភ្នំពេញ ៖ មុខសញ្ញាសេសសល់ក្នុងករណីគាស់សោទ្វារផ្ទះលួចទ្រព្យសម្បត្តិកាលពីថ្ងៃទី០២ ធ្នូ២០១៧ វេលាម៉ោង១២ និង៣០ នាទី អធ្រាត្រនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម០៤ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ត្រូវបានកម្លាំងល្បាតខណ្ឌ ប៉ុស្តិ៍ ឃាត់ ២ នាក់ ថែមទៀតនៅថ្ងៃទី០៦ ធ្នូ ២០១៧ វេលាម៉ោង៩យប់។

ប៉ូលិសនិយាយថា ជនសង្ស័យដែលឃាត់ខ្លួនបានភ្លាមៗ ១/ ឈ្មោះ ញ៉ែម ហៀង ហៅប៉ូយ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះលេខ០៧៥ ផ្លូវបេតុង ក្រុម១១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ មុខរបរមិនពិតប្រាកដ និង២/ ឈ្មោះ កាន វុទ្ធី ហៅគួគ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុម០៦ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ មុខរបរមិនពិតប្រាកដ។

ចំណែកជនរងគ្រោះឈ្មោះ យ៉ាវ ផល្លីន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅកន្លែងកើហេតុ មុខរបរកម្មករសំណង់។

ប៉ូលិសបន្តថា លុះដល់ថ្ងៃទី០៦ ធ្នូ ២០១៧ វេលាម៉ោង៩យប់ផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍ បាន បន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតដែលនៅសេសសល់ ឈ្មោះ ប៉ែន ដាវីន ហៅវីន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅផ្ទះលេខ៨៨២ ផ្លូវបេតុង ក្រុម០៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ មុខរបរមិនពិតប្រាកដ ឃាត់នៅចំណុចផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

បច្ចុប្បន្នកម្លាំងប៉ូលិសជំនាញខណ្ឌ បានកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

adverise with khmeread