ម៉ូតសក់កាចប្រចាំឆ្នាំ ប្រហែលបានទៅលើបុរសតៃវ៉ាន់ម្នាក់នេះហើយ!

គាត់មានម៉ូតសក់ឡូយៗច្រើនម៉ូតណាស់ត្រូវចម្លងតាមនៅលើពិភពលោកនេះ ប៉ុន្តែមនុស្សភាគច្រើនមិនប្រញាប់ពេកទេក្នុងការចម្លងម៉ូតសក់តាមប្រធានធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

លុះត្រាតែអ្នកគឺជាបុរសមកពីកោះតៃវ៉ាន់រូបនេះ ទើបហ៊ានឱ្យគេកាត់សក់ចេញជារូបរាងប្រធានាធិបតីអាមេរិកនៅផ្នែកខាងក្រោយក្បាល និងបានហាយឡាយសក់ទៅជាពណ៌ទង់ដែងសុទ្ធតាមនិមិត្តរូបរបស់គាត់តែម្តង។

ម៉ូតសក់ដ៏ចម្លែកនេះត្រូវបានបង្កើតឡើងនៅឯហាងកាត់សក់ឈ្មោះ XB Hair ស្ថិតក្នុងទីក្រុង Changhua ដែលល្បីល្បាញខាងជំនាញក្នុងការបង្កើតរូបភាពនានានៅលើក្បាលរបស់អតិថិជនរបស់ខ្លួន៕

adverise with khmeread