adverise with khmeread Index4

បាត់​ខ្លួន​ម្ចាស់​ម៉ូតូ​លក់​ការ៉េម​កី​សមត្ថកិច្ច​កំពុងតែ​ស្វែងរក​ម្ចាស់​

     កណ្ដាល ៖ អ្នកស្រុក​ប្រទះឃើញ​ម៉ូតូ​លក់​ការ៉េម​កី​ចត​ចោល​លើ​ថ្នល់​មិនឃើញ​ម្ចាស់​ក៏​រាយការណ៍​ប្រាប់​ប៉ូលិស ក្រោយពី​រក​ម្ចាស់​មិនឃើញ​ប៉ូលិស​ក៏​អូស​យកទៅ​រក្សាទុក​ហើយ​អំពាវនាវ​រក​ម្ចាស់ ។​

    ប៉ូលិស​និយាយថា កាលពី​នៅ​ថ្ងៃទី​១៧​កុម្ភ​:២០១៦ វេលា​ម៉ោង​៥​និង​១០​នាទី ល្ងាច​ប៉ូលិស​ប៉ុស្តិ៍​ភូមិធំ បានទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ថា​: មាន​ម៉ូតូ​លក់​ការ៉េម​កី​បាន​ទុកចោល​នៅលើ​ផ្លូវលំ​ភូមិ ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដោយ​ជិះ​ទិសដៅ​ពី​ផ្លូវជាតិ​លេខ​១​ចូល​ភូមិ រទាំង ក្នុង​ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

    ប៉ូលិស​បន្តថា ម៉ូតូ​ម៉ាក​citi plus ពណ៌​ក្រហម គ្មាន​ផ្លាកលេខ​សណ្តោង​ធុង​ការ៉េម មាន​សរសេរ​អក្សរ​ថា​"​ការ៉េម​តែ​គុជ​មាន​រស់ជាតិ​ឆ្ងាញ់ "​។ ក្រោយ​ទទួលដំណឹង កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​បាន​ចុះ​ទៅដល់ កន្លែងកើតហេតុ និង​បាន នាំគ្នា​ដើររក​ម្ចាស់​ម៉ូតូ​ការ៉េម​ប៉ុន្តែ​រក​ពុំ​ឃើញ ។​

    បន្ទាប់មក​កម្លាំង​សមត្ថកិច្ច អាជ្ញាធរ​មូល ដ្ឋា​ន ភូមិ​ឃំ​ុ បាន​បន្ត​ស្វែងរក​ម្ចាស់ និង​បាន​នាំយក​ម៉ូតូ​នោះមក​រក្សាទុក​នៅ​ប៉ុស្តិ៍ បន្ត​ស្វែងរក​ម្ចាស់​ម៉ូតូ ប្រសិនបើ​ម្ចាស់ ឬ​មាន​បងប្អូន​ណា ស្គាល់​ភិនភាគ ម៉ូតូ ឬ​ស្គាល់​សាច់ញាតិ​ម្ចាស់​ម៉ូតូ សូមមេត្តា​ជួយផ្ដល់​ដំណឹង និង​ធ្វើការ​ទំនាក់ទំនង​មក​សមត្ថកិច្ច​មូលដ្ឋាន ប៉ុស្តិ៍​រដ្ឋបាល​ភូមិធំ​៕

adverise with khmeread

មតិយោបល់