តារាសិចដ៏ល្បីល្បាញម្នាក់ស្លាប់យ៉ាងអាថ៍កំបាំង បន្ទាប់ពីសរសេរលើ Twitter ថាស្អប់ខ្ទើយ បានតែ១ថ្ងៃ

តារាសិចដ៏ល្បីល្បាញមួយរូបបានស្លាប់ ពោលមួយថ្ងៃបន្ទាប់ពីនាងត្រូវបានគេហៅថា "មនុស្សស្អប់ខ្ពើមអ្នករួមភេទ ភេទដូចគ្នា" ជុំវិញរឿងចម្រូងចម្រាស់លើបណ្តាញសង្គម Twitter មួយរបស់នាង ដែលបង្កឱ្យមានប្រតិកម្មដ៏ខ្លាំងក្លា។

នាង August Ames វ័យ ២៣ឆ្នាំ ដែលបានសម្តែងនៅក្នុងវីដេអូច្រើនជាង ២៧០រឿង និងឈ្នះពានរង្វាន់ពីរលើកនៅឯកម្មវិធី Adult Video News Awards បានបាត់បង់ជីវិតនៅក្នុងទីក្រុង Camarillo រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃពុធ។ នេះបើយោងតាមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានទទួលស្គាល់ដូច្នេះ។

មន្រ្តីប៉ូលិសបានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ថា មូលហេតុនៃការស្លាប់របស់នាង គឺកំពុងស៊ើបអង្កេត។

ការស្លាប់ដ៏អាថ៍កំបាំងនេះបានកើតឡើង បន្ទាប់ពីតារាសិចសញ្ជាតិអាមេរិករូបនេះបានបង្កឱ្យផ្ទុះកំហឹងដ៏ខ្លាំងក្លានៅលើអនឡាញ ជុំវិញការបង្ហោះសារ Twitter របស់នាង អំពីការបម្រើការងារជាមួយនឹងបុរសម្នាក់ដែលនាងបញ្ជាក់ថាជាខ្ទើយនៅក្នុងវីដេអូដែលខ្លួនសម្តែង៕

adverise with khmeread