គ្រូបង្រៀនម្នាក់ គ្រាន់តែបែកការណ៍ថាគាត់ជាខ្ទើយ ត្រូវសាលាបណ្តេញចេញពីការងារ

លោក Craig Campbell បានបង្កើតនូវរូបថតអាល់ប៊ុមធ្វើតម្រាប់តាមតារាចម្រៀងស្រី Belinda Carlisle ដែលមានលាយបញ្ចូលជាមួយរូបថតរបស់ខ្លួន សម្រាប់ជាសំណើចមួយ។

ប៉ុន្តែពេលដែលសិស្សបានឃើញរូបថតនៃគ្រូបង្រៀនភេទទីបីរបស់ខ្លួននៅលើបណ្តាញសង្គម Facebook ពួកគេបានបដិសេធធ្វើកិច្ចការ ដែលបានកំណត់ដោយគាត់។

លោក Craig បានប្រាប់ទៅសាកលវិទ្យាល័យ South Coast Baptist College នៅជិតទីក្រុង Perth​ ប្រទេសអូស្រ្តាលីថា គាត់បានស្ថិតនៅក្នុងទំនាក់ទំនងផ្លូវភេទដូចគ្នា។

បន្ទាប់ពីនោះគាត់ត្រូវបានដកចេញពីបញ្ជីឈ្មោះគ្រូបង្រៀនរបស់សាលាមួយនេះ។

បច្ចុប្បន្នគ្រូបង្រៀនរូបនេះ បានបរិយាយពីបញ្ហារបស់ខ្លួន ដោយនិយាយពីអ្វីដែលចាប់ផ្តើមជារឿងកំប្លែងលេងមួយ បានក្លាយទៅជារឿងដែលមិនគួរឱ្យអស់សំណើចទៅវិញ និងបានដាស់តឿនពីច្បាប់ ដែលអនុញ្ញាតឱ្យសាលារដ្ឋបណ្តេញគ្រូបង្រៀនផ្អែកលើជំនឿរបស់ពួកគេ។

លោក Craig បានបង្រៀននៅឯសាលាមួយនេះអស់រយៈពេលពីរឆ្នាំមកហើយ ហើយកាលពីមុនគាត់ក៏ជាសិស្សម្នាក់នៅទីនោះផងដែរ៕


adverise with khmeread