អ្នកបើកបរម្នាក់នៅឥណ្ឌាទទួលបានពានរង្វាន់កិត្តិយសមួយសម្រាប់ការមិនចុចស៊ីភ្លេសោះអស់ ១៨ ឆ្នាំមកនេះ

អ្នកបើកបរជនជាតិឥណ្ឌាម្នាក់ទទួលបានរង្វាន់ Manush Sanman សម្រាប់ការមិនចុចស៊ីភ្លេសូម្បីតែម្ដងក្នុងរយៈពេល ១៨ ឆ្នាំកន្លងមក។ វាអាចនឹងជារង្វាន់ដ៏ចម្លែកមួយ ប៉ុន្ដែឥណ្ឌាល្បីល្បាញខាងភាពវឹកវរនៅលើដងផ្លូវ និងភាគច្រើននៃអ្នកបើកបរគឺចុចស៊ីភ្លេរថយន្តទាំងអស់។

លោក Dipak Das គឺជាអ្នកបើកបរមានមូលដ្ឋាននៅទីក្រុង Kolkata ជឿថាឥណ្ឌាអាចនឹងផ្លាស់ប្ដូរទម្លាប់នេះបាន ហើយផ្លូវនឹងមានសភាពស្ងប់ស្ងាត់ និងសន្តិភាព។

ការចុចស៊ីភ្លេ គឺជាផ្នែកធំមួយនៃអ្នកបើកបរក្នុងប្រទេសឥណ្ឌា ខណៈដែលមនុស្សជាច្រើនប្រើវាជំនួសឱ្យកញ្ចក់នៅខាងរថយន្ត។ រថយន្តខ្លះមិនមានកញ្ចក់នៅសងខាងរថយន្តទេ ខណៈដែលអ្នកខ្លះទៀតបត់វា ដែលនាំឱ្យមានការបុកគ្នាជាមួយនឹងរថយន្តផ្សេងទៀត។

យ៉ាងណាមិញ លោក Dipak Das គឺមិនមែនជាអ្នកបើកបរប្រភេទទាំងនោះទេ។ គាត់បានធ្វើការជាអ្នកបើកបរសម្រាប់តារាល្បីៗជាច្រើនដូចជា Pandit Tanmoy Bose និង Kunal និងតារាជាច្រើនទៀត៕

adverise with khmeread