Yaya Toure: Man City គឺជាក្លឹបដែលលេងល្អបំផុតនៅអឺរ៉ុប

          ខ្សែបម្រើ Yaya Toure អះអាងថា ​Man City គឺជាក្លឹបដែលមាន​ទម្រង់លេង​ល្អបំផុត​នៅអឺរ៉ុប បើប្រៀបធៀបនឹងក្រុមផ្សេងៗ។

          Yaya ដែលកំពុងតែ​សុបិន​ចង់លើក​ពាន​ CL ​ម្តងទៀត បន្ទាប់ពីធ្លាប់​លើក​ពាន​នេះបានម្តងកាលពីឆ្នាំ​២០០៩ ជាមួយ​ក្លឹប Barcelona នោះ​ ​អះអាងថា នៅពេលនេះគ្មាន​​ក្រុមណាមួយ​មាន​ប្រៀបលើក្រុម​ស៊ីធីនោះទេ។

          Yaya បាននិយាយថា “និយាយតាមត្រង់ទៅ ខ្ញុំគិតថា យើងមាន​កីឡាករ​ល្អៗ។ ខ្ញុំ​គិតថា យើងលេងល្អ​បំផុតនៅ​អឺរ៉ុបនៅពេលនេះ។ វាគឺជារឿងអស្ចារ្យ​ ប្រសិនបើអាច​លើកពាន​ CL ម្តងទៀតជាមួយ​គ្រូបង្វឹក​ដែល​ខ្ញុំធ្លាប់ធ្វើ​ការងារ​និង​លើកពាន​ជាមួយកាលពីឆ្នាំ​២០០៩”។

          ក្រុម​​ City លេងឈ្នះ​២០​ប្រកួត​ចុងក្រោយ​របស់ខ្លួន ដើម្បី​គ្រប់គ្រង​ឱកា​សលើក​ពាន​ជើង​ឯក PL ហើយ​ពួកគេក៏បានឆ្លងចូល​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅក្របខណ្ឌ CL ផងដែរ៕

adverise with khmeread