Amir Khan សន្យាកែខ្លួនឡើងវិញ ដើម្បីភរិយានិងកូនស្រី

កីឡាករ​ប្រដាល់អង់គ្លេស Amir Khan សន្យា​ថា នឹង​រៀបចំ​ឥរិយាបថ​របស់​ខ្លួន​ឡើង​វិញ​ ដើម្បី​ភាព​សុខសាន្ត​នៃជីវិតអាពាហ៍​ពិពាហ៍​និង​ក្រុម​គ្រួសារ​ បន្ទាប់ពីជួប​ឆ្នាំ​ដ៏​រង្គោះរង្គើ​ជាមួយនឹង​ភរិយា Faryal Makhdoom ។

Amir Khan វ័យ​៣០​ឆ្នាំ​បាន​និយាយត្រង់ៗអំពី​ឥរិយាបថមិនល្អកន្លងមក ហើយ​សន្យាថា នឹងមិន​សាងកំហុស​បន្ថែមទៀតទេ។

ជើងឯកប្រដាល់រូបនេះ​បាន​និយាយថា “​ខ្ញុំ​ធ្លាប់រស់នៅ​ឆាកជីវិត​នៅលីវ​ ប៉ុន្តែ​វាបានធ្វើ​ឲ្យ​ខ្ញុំដឹងថា ខ្ញុំត្រូវ​ការ​រស់នៅ​ក្នុងឆាកជីវិត​គ្រួសារមួយ”។

Khan បន្តថា “​ជាមួយកូនស្រីរបស់ខ្ញុំ។ ខ្ញុំត្រូវ​ចំណាយ​ពេល​បន្ថែម​ទៀតជាមួយពួកគេ។ រឿងមួយដែលខ្ញុំត្រូវ​ធ្វើ​គឺ ត្រូវ​រៀបចំខ្លួន​ឲ្យ​បាន​ល្អនិង​ជម្រះ​ខួរ​ក្បាល​និង​ក្នុងចិត្ត​ផងដែរ”។

ដោយ​បាន​រៀបការ​ជាមួយនាង Faryal កាល​ពីខែឧសភាឆ្នាំ​២០១៣នោះ Amir បាន​បន្ថែមថា “​ក្នុងអាជីព​របស់អ្នក​ អ្នកមាន​មនុស្សជា​ទីស្រឡាញ់​។ តើអ្នកចង់កែប្រែ​ខ្លួន​របស់អ្នក​តាមវិធីណា។ ខ្ញុំធ្វើ​ខុស​។ ខ្ញុំ​សាងកំហុស​ច្រើន​។ ខ្ញុំ​មិន​ចង់​រស់នៅ​ជាមួយនឹងឆាកជីវិតបែបនោះ។ ខ្ញុំមាន​ភរិយាល្អ”៕


adverise with khmeread