កំពូលអ្នកប្រមាញ់ខ្លា និងដំរី ត្រូវក្រពើជាច្រើនក្បាលស៊ីយ៉ាងអាណោចអាធម៌នៅស៊ីមបាវ៉េ

ក្រពើជាច្រើនក្បាលបានឆីអ្នកប្រមាញ់អាហ្វ្រិកខាងត្បូងម្នាក់ បន្ទាប់ពីមនុស្សរកឃើញសាកសពគាត់នៅក្នុងសត្វក្រពើពីរក្បាល។

លោក Scott van Zyl បានបាត់ខ្លួនការពីសប្ដាហ៍មុន បន្ទាប់ពីគាត់បានទៅប្រមាញ់ក្នុងព្រៃស៊ីមបាវ៉េ។

អមជាមួយនឹងសុនខជាច្រើនក្បាល និងអ្នកតាមដានម្នាក់ អ្នកជំនាញប្រមាញ់សត្វព្រៃ ដែលរៀបចំការធ្វើដំណើរមួយ គឺត្រូវបានក្រពើឆីនៅច្រាំងទន្លេ Limpopo។

គេជឿថា លោក Scott van Zyl និងអ្នកតាមដានរបស់គាត់ ដើរបែកផ្លូវគ្នានៅក្នុងព្រៃ។ សុនខក្រោយមកត្រឡប់ទៅជំរំវិញដោយអត់មានលោក Scott van Zyl ខណៈដែលអីវ៉ាន់ទុកនៅលើរថយន្តទាំងអស់។

ក្រុមសង្គ្រោះត្រូវបានបញ្ចូនមកដើម្បីស្វែងរកអ្នកប្រមាញ់រូបនេះ ហើយអ្នកបើកឧទ្ធម្ភាគចក្រ អ្នកតាមដាន និងអ្នកជ្រមុជទឹកទាំងអស់បានទៅក្នុងតំបន់នោះ។

រថយន្តរបស់គាត់ក្រោយមកត្រូវបានគេប្រទះឃើញនៅច្រាំងទន្លេ និងកាបូបរបស់គាត់ក៏ត្រូវបានរកឃើញនៅក្បែរៗនោះដែរ។

លោក Sakkie Louwrens សមាជិកម្នាក់ក្នុងចំណោមក្រុមស្វែងរកនិយាយថា ប៉ូលិសសង្ស័យក្រពើ ២ ក្បាលត្របាក់លោក Scott van Zyl។ ដោយឡែកនៅស៊ីមបាវ៉េពីមុនក៏ធ្លាប់មានមនុស្សស្លាប់ដោយសារសត្វក្រពើត្របាក់ស៊ីផងដែរ៕


 

adverise with khmeread