ឃាត់ស្ត្រីម្នាក់កត់កន្ទុយលេខនៅស្រុកអង្គស្នួល

កណ្តាល ៖ ស្ត្រីម្នាក់កត់កន្ទុយលេខត្រូវបានប៉ូលិសស្រុកអង្គស្នួលឃាត់ខ្លួន នាថ្ងៃទី០៦ ធ្នូ ២០១៧ វេលាម៉ោង២ និង៣០នាទីរសៀលនៅចំណុចកន្លែងលក់កាហ្វេគ្មានយីហោ ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។      

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ឃ្លៀង ស្រីលិន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខែ្មរ មុខរបរ កត់កន្ទុយលេខ នៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងចាប់យក៖ -ម៉ាស៊ីនគិតលេខ(Casio)០១ -ទូរសព្ទដៃ០១គ្រឿងម៉ាក iPhone6+ -សៀវភៅកត់លេខឆ្នោត០១ក្បាល -ក្រដាស់កត់លេខឆ្នោតវៀតណាមជាច្រើនសន្លឹក -កាបោន០២សន្លឹក -លុយរៀល ៨.៥០០ រៀល និង-ប៊ិច០២ដើម។

​ប៉ូលិសបន្តថា នៅវេលាម៉ោងខាងលើកម្លាំងជំនាញ បានទទួលព័ត៌មានពីមហាជនថានៅទីតាំងខាងលើមានលេងល្បែងស៊ីសងកន្ទុយលេខ កម្លាំងជំនាញ ចុះទៅបង្ក្រាបឃាត់បានជនសង្ស័យម្នាក់។

​តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថាខ្លួនចេះកត់កន្ទុយលេខ វៀតណាមរយៈពេលជាង១ឆ្នាំមកហើយករណីនេះ សមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី៕

adverise with khmeread