មិនគួរឱ្យជឿ! តារាល្បីនិងមានទ្រព្យស្តុកស្តម្ភរបស់កូរ៉េខាងត្បូងមួយគូនេះរៀបការចំណាយអស់តែជាង ២ពាន់ដុល្លារ

តារាចម្រៀង រ៉េន ដែលបានរៀបការជាមួយតារាភាពយន្ត នាង គីម តែហ៊ី កាលពីខែមករា បានលាតត្រដាងពីការចំណាយរៀបអាពាហ៍ពិពាហ៍របស់ពួកគេនៅក្នុងកម្មវិធី "Carefree Travelers" របស់ទូរទស្សន៍មួយកាលពីថ្ងៃអង្គារទី ៥ ធ្នូ។

គាត់បាននិយាយថា "យើងបានរៀបការបន្ទាប់ពីទាក់ទងគ្នា ៥ ឆ្នាំ។ ពិធីអាពាហ៍ពិពាហ៍គឺនិយាយអំពីមនុស្សពីរនាក់ដែលសប្បាយរីករាយ។ (គីម) បានស្នើសុំរៀបចំពិធីរៀបការនៅក្នុងព្រះវិហារមួយ។ នាងបាននិយាយថានាងមិនចង់បានអ្វីមួយដែលមានលក្ខណៈផ្លូវការពេក ឬ អួតអាងពេកទេ។ ខ្ញុំបានពាក់អាវធំ ដែលខ្ញុំមានរួចហើយ"។

"យើងមានវីដេអូ ប៉ុន្តែមិនមានជាងថតរូបទេ។ ភ្ញៀវ (ដែលមានវត្តមាននៅពិធីនោះ) មានកាមេរ៉ាផ្ទាល់ខ្លួនហើយថតរូបតាមវិធីដែលពួកគេចង់បាន"។

រ៉េននិយាយថា រូបភាព ដែលថតដោយគ្រួសារនិងមិត្តភក្តិត្រូវបានប្រមូលផ្តុំក្នុងអាល់ប៊ុមមួយ។

រ៉េននិយាយថា "ខ្ញុំចង់ធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ភរិយារបស់ខ្ញុំ...ប៉ុន្តែដោយដកចេញរាល់លក្ខណៈផ្លូវការទាំងអស់ អាពាហ៍ពិពាហ៍របស់យើងចំណាយសរុបតែ ២ លានវ៉ុនប៉ុណ្ណោះ (២.៤០០ ដុល្លារ)"។

កម្មវិធី "Carefree Travelers" ចាក់ផ្សាយរាល់ថ្ងៃអង្គារលើប៉ុស្តិ៍ JTBC៕

adverise with khmeread