adverise with khmeread 1

Petr Cech ត្រៀមខ្លួន​ក្លាយជា​ប្រធាន​ក្រុម Arsenal ថ្មី​បន្ទាប់ពី​បង្ហាញ​ទម្រង់​លេង​ល្អ​ក្រោយ​ចាក​ចេញពី​តោ​ខៀវ​

​អ្នកចាំទី Petr Cech អាច​នឹង​ក្លាយជា​ប្រធាន​ក្រុម​កាំភ្លើង​ធំ​បន្ទាប់ពី​គាត់​បានបង្ហាញ​អ្វីដែល Arsenal ត្រូវការ​ក្នុង​រដូវ​កាល​ដំបូង​របស់ខ្លួន​ជាមួយ​ក្លឹប​។​

​បច្ចុប្បន្ន​ខ្សែបម្រើ Mikel Arteta ជា​ប្រធាន​ក្រុម​របស់​ក្លឹប​ប៉ុន្តែ​តារា​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​នឹង​ចាក​ចេញពី​ក្រុម​នៅពេលដែល​កិច្ចសន្យា​របស់គាត់​ផុតកំណត់​នៅ​រដូវក្តៅ​នេះ​។​

​ជំនាញ​ទំនាក់ទំនង​របស់​អ្នកចាំទី​រូបនេះ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​លោក Arsene Wenger ដែល​គាត់​បាន​មើលឃើញ​កីឡាករ Cech ដែល​ចេះ​ប្រាំ​ភាសា ជា​អ្នកដឹកនាំ​ក្រុម​ក្នុង​ទីលាន​ថ្មី​។​

​ខ្សែការពារ Per Mertesacker ជា​ប្រធាន​ក្រុម​រង ប៉ុន្តែ​ដោយសារ Arteta មិនសូវ​បាន​លេង ទើប​ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​ដឹកនាំ​ក្រុម​សឹង​ពេញ​មួយ​រដូវ​កាល​។​

​ដោយបាន​ផ្តល់​ភាពស្មោះត្រង់​ទៅ​ឲ្យ​លោក Wenger ពី Mertesacker ស្លាក​ប្រធាន​ក្រុម​នៅតែ​មិនទាន់​បានផ្តល់​ជា​ផ្លូវការ​ឲ្យ​ជើងឯក​បាល់ទាត់​ពិភពលោក​រូបនេះ​នៅឡើយ​ទេ ខណៈ Cech ក៏​ជា​ប្រធាន​ក្រុម​រង​ដែរ​។​

​ប៉ុន្តែ​ជាមួយ​កន្លែង​របស់ Mertesacker ក្នុងការ​ចាប់ផ្តើម​រាល់​ប្រកួត​នោះ​នៅ​កំពុង​ស្ថិតក្នុង​ភាព​សង្ស័យ​នៅឡើយ ដូច្នេះ Petr Cech អាច​នឹង​យក​តួនាទី​ដឹកនាំ​ក្រុម​តែម្តង​។​

​ស្របពេល​នេះដែរ គ្រូបង្វឹក​កាំភ្លើង​ធំ​លោក Wenger កំពុងតែ​ភ័យ​ខ្លួន​ចំពោះ​កាយ​សម្បា​ទារ​បស់​ខ្សែការពារ Laurent Koscielny និង Gabriel​។​

Koscielny ដែល​បាន​រងរបួស​ជើង​កាលពី​ជ័យជម្នះ​ទៅលើ​ក្រុម Leicester កំពុងតែ​សង្ឃឹមថានឹង​អាច​ប្រឈមមុខ​នឹង​ក្រុម​ខ្លាំង Barcelona ក្នុង​ក្របខ័ណ្ឌ Champions League នៅ​សប្តាហ៍​ក្រោយ ប៉ុន្តែ​គាត់​នឹង​ខកខាន​ការប្រកួត FA Cup ជាមួយ​ក្រុម​ខ្លា​មួយ​ហ្វូង Hull City នៅ​ថ្ងៃអាទិត្យ​នេះ​។​

Gabriel កំពុងតែ​ជួប​ផល​លំបាក​ជាមួយ​របួស​សរសៃពួរ​ជើង​ដែល​នេះ​មានន័យថា ខ្សែការពារ Calum Chambers និង Mertesacker ត្រូវ​រំពឹងថា​នឹង​ចាប់​ដៃគូ​គ្នា​តតាំង​ជាមួយ​ក្រុម​របស់លោក Steve Bruce ហើយ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់