ឆ្នាំ ២០២២ សាំងលក់លែងដាច់ហើយ បើគេផលិតបានថាមពលកកើតឡើងវិញចេញពីស្រាបៀរសម្រាប់ចាក់រថយន្ត!

អ្នកវិទ្យាសាស្ដ្របានបង្កើតឥន្ធនៈចេញពីស្រាបៀរបានសម្រេចហើយ ក្នុងចំណាត់ការមួយ ដែលអាចនឹងបញ្ឈប់ការពឹងផ្អែកលើប្រេងឥន្ធនៈ។

ក្រុមអ្នកគីមីសាស្ត្រនៅសាកលវិទ្យាល័យប៊្រីសស្តុលបានសម្រេចជោគជ័យក្នុងការប្រែក្លាយអេតាណុលនៅក្នុងស្រាបៀរទៅជាប៊ូតាណុល (Butanol)។

[caption id="attachment_27104" align="alignnone" width="634"] THE NEW BABY RANGE ROVER IN DERRY STREET TODAY
PICTURE JEREMY SELWYN
16/06/2011[/caption]

ពួកគេនិយាយថា មិនយូរនោះទេយើងឃើញរថយន្តបើកបរដោយប្រើប្រភេទឥន្ធនៈថ្មី ជាមួយអ្នកជំនាញព្យាករណ៍ថា ប៊ូតាណុលអាចជាប្រភពឥន្ធនៈដ៏សំខាន់សម្រាប់ការដឹកជញ្ជូនក្នុងឆ្នាំ ២០២២។

អេតាណុល ដែលជាធាតុផ្សំដ៏សំខាន់នៅក្នុងភេសជ្ជៈមានជាតិអាល់កុល ត្រូវបានគេប្រើរួចទៅហើយសម្រាប់ជាជំនួសប្រេងសាំងនៅទូទាំងពិភពលោក។

ទោះបីត្រូវបានប្រើប្រាស់ជំនួសប្រេងសាំងក៏ដោយ ក៏ប៉ុន្តែអេតាណុលមិនមែនជាការជំនួសដ៏ល្អនោះទេ ពីព្រោះវាមានដង់ស៊ីតេថាមពលទាប និងអាចធ្វើឱ្យសឹកគ្រឿងម៉ាស៊ីនខ្លាំងគួរសមដែរ។

ប៉ុន្តែឥឡូវនេះ អ្នកវិទ្យាសាស្រ្តបានរកឃើញវិធីថ្មីមួយដើម្បីប្រើជាតិអេតាណុលចេញពីភេសជ្ជៈ ជាពិសេសស្រាបៀរ បង្កើតទៅជាប្រភពឥន្ធនៈកកើតឡើងវិញ។

ក្រុមគីមីសាស្ត្រអាចបំលែងអេតាណុលទៅជាប៊ូតាណុលក្នុងមន្ទីរពិសោធន៍ ជាមួយអេតាណុលសុទ្ធហើយស្ងួត។

ប៊ូតាណុលគឺស្រដៀងទៅនឹងអេតាណុលដែរ ប៉ុន្តែវាគឺជាប្រភពឥន្ធនៈល្អប្រសើរជាង។

និយាយជាមួយវេបសាយដេលីមែល លោកសាស្ត្រាចារ្យ ដាន់ខេន វ៉ាស ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះបាននិយាយថា "អត្ថប្រយោជន៍ដ៏អស្ចារ្យនៃការប្រើប្រាស់ប៊ូតាណុលជាឥន្ធនៈគឺថា វាអាចប្រើបានជាមួយរថយន្តចាក់សាំងបច្ចុប្បន្នបាន ដោយសឹងតែ ឬ មិនចាំបាច់កែរថយន្តនោះឡើយ។ នេះគឺជាការជំនួសដ៏ល្អសម្រាប់ប្រេងសាំងបច្ចុប្បន្ន។ អេតាណុលនឹងបំលែងទៅជាប៊ូតាណុលនៅក្នុងរោងចក្រដ៏ធំមួយដែលមានលក្ខណៈដូច ឧស្សាហកម្មគីមីឥន្ធនៈឬរោចក្រចម្រាញ់ប្រេងបច្ចុប្បន្ន ហើយបន្ទាប់មក សារធាតុប៊ូតាណុលនឹងចាក់ចូលក្នុងរថយន្តដោយអ្នកប្រើប្រាស់"៕

adverise with khmeread