មូលហេតុ ១២ យ៉ាង បណ្ដាលឱ្យចុករមួលក្នុងពោះ បើទោះជាមិនធ្លាក់ឈាមរដូវក៏ដោយ

ការចុករមួលគឺមិនដែលល្អនោះទេ ប៉ុន្ដែបើវាកើតឡើងមុនរដូវ ឬអំឡុងពេលរដូវរបស់អ្នកគឺជារឿងធម្មតា។ ពួកវាកើតឡើង នៅពេលអ័រម៉ូន Prostaglandin ទាក់ទងនឹងសាច់ដុំស្បូនដើម្បីបោះបង់ស៊ុតមិនបានការតាមរយៈស្បូន។ យ៉ាងណាមិញ ប្រសិនបើអ្នករមួលកាច់ ដោយគ្មានរដូវវិញ? ខាងក្រោមនេះគឺជាហេតុផល។

១. មានគត៌រហ័សពេក។

២. ស៊ុតចាប់ផ្តើមបង្កកំណើតក្នុងខ្លួនស្ដ្រី។ ស្ដ្រីមួយចំនួនរមួលកាច់មុន អំឡុងពេល ឬបន្ទាប់ពីស៊ុតបង្កកំណើតត្រូវបានបញ្ចេញពីអូវុលរបស់ពួកគេ។

៣. រលូតកូន។ បាត់បង់ទារកមិនទាន់កើតមុន ២០ សប្ដាហ៍គេហៅថារលូតកូន។ ឈឺពោះ ឬរមួលកាច់គឺជារោគសញ្ញារបស់វា។

៤. កើតជំងឺ Endometriosis។ វាគឺជាជំងឺមួយដែលជាលិកាជាប់ខាងក្នុងស្បូនដុះមកខាងក្រៅ។

៥. ការបញ្ចប់រដូវជាអចិន្ត្រៃយ៍ចំពោះស្ត្រីអាយុចន្លោះ ៤០ ទៅ ៥១ ឆ្នាំ។

៦. ធា្លប់វះកាត់មាត់ស្បូន។

៧. កើតគីសនៅដៃស្បូន។

៨. កើតមហារីកនៅដៃស្បូន។

៩. កើតជំងឺរលាកក្រពះ។

១០. កើតជំងឺរលាកត្រគាក។

១១. កើតជំងឺរលាកខ្នែងពោះវៀន

១២. និងកើតជំងឺ Autoimmune Oophoritis៕

adverise with khmeread